Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 4 days ago

គ្រឿងញៀន​ជា​កំពូល​ឧក្រិដ្ឋជន​ដែល​យុវវ័យ​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​

​ដោយ​បូកគោ​/​កំ​ពតៈ​គ្រឿងញៀន​ជា​កំពូល​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដែល​កំពុង​រាតត្បាត​ពាស​ពេញ​ពិភពលោក ហើយ​បាន​ចូលមក​ទន្ទ្រាន​ដល់​កម្ពុជា​ដោយ​បង្ក​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​យុវវ័យ​។ ដរាបណា​ការ​ចរាចរ​គ្រឿងញៀន​ខុសច្បាប់​នៅតែ​កើតឡើង​នោះ​ផលវិបាក​នឹង​បន្ត​កើតមាន​ចំពោះ​ប្រទេសជាតិ​។ ​ ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​នៅ​បរិវេណ​វិទ្យាល័យ​ព្រះបិតា​ជាតិ​ក្នុងស្រុក​កំពង់ត្រាច កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ លោក​ស៊ុ រុំ អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច​បាន​មានប្រសាសន៍ថា​គ្រឿងញៀន​ជា​កំពូល​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដែល​កំពុង​រាតត្បាត​ពាស​ពេញ​ពិភពលោក​ហើយ​បាន​ឈាន​ចូលមក​ទន្ទ្រាន​ដល់​កម្ពុជា​ដោយ​បង្ក​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ប្រជាពលរដ្ឋ ពិសេស​យុវវ័យ និង​កុមារ​។ ​ ដរាបណា​សកម្មភាព​គ្រឿងញៀន​ខុសច្បាប់​នៅតែ​ចរាចរ​នោះ​ផលវិបាក​នឹង​បន្ត​កើតមាន​ចំពោះ​ប្រទេសជាតិ​។​លោក​អនុរដ្ឋលេខាធិការ​បាន​បញ្ជាក់ថា​ផ្តើមចេញពី​កត្តា​ទាំងនេះ​ទើប​រាជរដ្ឋាភិបាល​កម្ពុ​ជា​តម្រូវឱ្យ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ចូលរួម​ទប់ស្កាត់​នូវ​គុណវិបត្តិ​និង​ការខាតបង់​បណ្តាលមកពី​គ្រឿងញៀន​ដោយមាន​ផែនការ​គ្រប់គ្រង​និង​អនុវត្ត​ច្បាប់​ឱ្យបាន​ច្បាស់លាស់​ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង​អំពី​បញ្ហា​ទាំងនេះ​។ ​ លើសពីនោះ​ឪពុកម្តាយ​ឬ​អាណាព្យាបាល​ត្រូវ​ចេះ​តាមដាន​សកម្មភាព ទាំង​អត្តចរិត ទាំង​ការសិក្សា ហើយ​បើ​មានការ​សង្ស័យ​ឬ​ដឹងថា​កូន​របស់ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​សហការ​និង​រាយការណ៍​ជូន​ដល់​អាជ្ញាធរ​ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ទាន់ពេលវេលា​។ ដោយឡែក​សម្រាប់​សិ​ស្សា​នុ សិស្ស​ផ្ទាល់​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ហើយ​ងាក​មក​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​ក្លាយជា​មិត្ត​ល្អ សិស្ស​ល្អ កូន​ល្អ​ដែលជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​ប្រទេសជាតិ​ទៅ​អនាគត​៕S/ ​

Related news

Latest News
Hashtags:   

គ្រឿងញៀន​ជា​កំពូល​ឧក្រិដ្ឋជន​ដែល​យុវវ័យ​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources