Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 4 days ago

កងទ័ពជើងទឹក​អាមេរិក​មានបំណង​តាមដាន​នាវាមុជទឹក​សត្រូវ​តាមរយៈ​ការកែ​ហ្សែ​ន​សរីរាង្គ​ក្នុង​សមុទ្រ​

​កាលពីមុនៗ ឧបករណ៍​ចាប់​សញ្ញា​សត្វ​រស់នៅក្នុង​ទឹក (PALS) គឺមាន​បំណង​ស្វែងរក​សរីរាង្គ​សមុទ្រ​ដែលមាន​សមត្ថភាព​បញ្ចេញ​ប្រតិកម្ម​ទៅនឹង​វត្ថុ​មិន​ស្គាល់​ផលិត​ដោយ​មនុស្ស ដូច្នេះ​យោធា​អាមេរិក​អាច​ប្រើ​វា​ដោយ​មិនចាំបាច់​ពិនិត្យ DNA របស់​ពួកវា​។ ឥឡូវ​មន្ទីរ​បញ្ច​កោណ​ហាក់​បាន​បោះបង់ចោល​ផែនការ​នេះហើយ​ដើម្បី​បង្កើត​ហ្សែ​ន​កែច្នៃ​ជំនួស​វិញ​។​ ​វេ​ប​សាយ Defence One បាន​រាយការណ៍​ថា មន្ទីរពិសោធន៍​កងទ័ព​ជើង​ទឹក (NRL) ដែល​ធ្វើ​ការឱ្យ​យោធា​អាមេរិក បាន​ផ្លាស់ប្តូរ​ទិសដៅ​នៃ​គម្រោង PALS របស់ខ្លួន​ដើម្បី​បង្កើត​ទម្រង់​ជីវិត​សត្វ​សមុទ្រ ដែល​អាច​បញ្ចេញ​ប្រតិកម្ម​អាច​វាស់វែង​បាន នៅពេល​ពួកវា​ពើបប្រទះ​ជាមួយ​នាវាមុជទឹក​សត្រូវ​។​ ​លោកស្រី សា​រ៉ា ក្លា​វិ​ន (Sarah Glaven) អ្នកស្រាវជ្រាវ​របស់​ម​ន្ទីរ​ពិសោធន៍ NRL ត្រូវបាន​ដកស្រង់​ដោយ​វេ​ប​សាយ Defence One ដោយ​និយាយថា តាមរយៈ​ការកែ​ហ្សែ​ន​បាក់តេរី​ដែល​រស់នៅក្នុង​មហាសមុទ្រ​និង​សមុទ្រ ពួក​អ្នកស្រាវជ្រាវ​អាចធ្វើឱ្យ​ពួកវា​បង្កើត​សញ្ញា​អគ្គិសនី នៅពេលដែល​ពួកវា​ប៉ះពាល់​ជាមួយ​ម៉ូលេគុល​ប្រេងឥន្ធនៈ​ឬ​ដែក​នៅក្នុង​ទឹក​។ បាក់តេរី​បែបនេះ​អាច​ក្លាយជា​ឧបករណ៍​ចាប់​សញ្ញា​របស់​នាវាមុជទឹក​ដែល​អាច​ទ្រទ្រង់​ដោយ​ខ្លួន​វា​។​ ​លោកស្រី​បាន​និយាយថា ​បន្ទាប់ពី​ការពិសោធន៍ ត្រង់​កន្លែង​ដែល​យើង​ពិនិត្យមើល​សក្តានុពល​ហ្សែ​ន ផ្លាស់ប្តូរ​ហ្សែ​ន បណ្តាញ​និយតកម្ម យើង​បាន​រកឃើញ​ឧបករណ៍​ចាប់​សញ្ញា​ទាំងនេះ​ ​។​ ​លោកស្រី​ក្លា​វិ​ន​បាន​អះអាងថា​មន្ទីរពិសោធន៍​មាន​ភស្តុតាង​យ៉ាងរឹងមាំ​ដើម្បី​បង្ហាញថា​បច្ចេកវិជ្ជា​ជីវ​សាស្ត្រ​បែបនេះ​អាច​សម្រេចបាន និង​សម្របសម្រួល​ឱ្យប្រើ​ដោយ​យោធា​ក្នុង​រយៈពេល​តែមួយ​ឆ្នាំ​ប៉ុណ្ណោះ​។​ ​បច្ចុប្បន្ននេះ កងទ័ពជើងទឹក​អាមេរិក​ពឹង​ផ្អែកលើ​ឧបករណ៍​ចាប់​សញ្ញា​ដែលមាន​មូលដ្ឋាន​លើ​នាវា ដែល​ត្រូវ​ចំណាយ​ច្រើន​ដើម្បី​ដាក់ពង្រាយ​នៅ​ជុំវិញ​ពិភពលោក ដូច្នេះហើយ​បាន​បង្ខំ​ឱ្យ​អាមេរិក​មាន​ដែន​កំណត់​ប្រើប្រាស់​ពួកវា​ដើម្បី​ការពារ​នាវា​ផ្ទុក​យន្តហោះ​និង​ឆ្នេរសមុទ្រ​អាមេរិក​៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

កងទ័ពជើងទឹក​អាមេរិក​មានបំណង​តាមដាន​នាវាមុជទឹក​សត្រូវ​តាមរយៈ​ការកែ​ហ្សែ​ន​សរីរាង្គ​ក្នុង​សមុទ្រ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources