Tuesday 11 December 2018
Home      All news      Contact us      English
khmer-note - 4 days ago

ជឿតាមពេទ្យកែសម្ផស្សញុះញង់ឱ្យចាក់ FILLER គ្មានខ្បួនខ្នាត លទ្ធផលបានត្រឹមសោកស្តាយមួយជីវិត

ជនរងគ្រោះរាប់សិបនាក់បានដាក់បណ្តឹងជាច្រើនទៅតុលាការក្នុងប្រទេសប្រេស៊ីលប្រឆាំងនឹងវេជ្ជបណ្ឌិតម្នាក់ ដោយចោទប្រកាន់ថាគាត់បានធ្វើការកែសម្ផស្សមិនត្រឹមត្រូវដែលធ្វើឱ្យមុខរបស់ពួកគេខូចទ្រង់ទ្រាយដើមអស់មួយជីវិត។ ជនជាប់ចោទជាវេជ្ជបណ្ឌិតមានឈ្មោះថា Wesley Murakami មានមុខងារវះកាត់ និងកែសម្ផស្សនៅគ្លីនិកមួយកន្លែងនាទីក្រុង Goiania ភាគខាងលិចនៃប្រទេសប្រេស៊ីល ដោយគាត់ត្រូវបានគេចោទប្រកាន់ពីបទចាក់ថ្នាំ Metacryl ដែលជាសារធាតុ PMMA សំយោគក្នុងផ្ទៃមុខ។ ជនរងគ្រោះបានអះអាងថាពួកគេត្រូវបានគេបញ្ចុះបញ្ចូលឱ្យធ្វើការកែសម្ផស្ស​ដើម្បីកែលម្អមុខមាត់របស់ពួកគេ ដោយលោកវេជ្ជបណ្ឌិត Murakami បានសន្យាថា លទ្ធផលនេះនឹងជួយលើកសម្រស់ និងជួយបំបាត់ស្នាមមុន។ ទោះបីជាយ៉ាងណាក៏ដោយវាផ្ទុយទៅនឹងការពិតដែលរំពឹងទុក ដោយអ្នកជនរងគ្រោះចំនួន៤០នាក់ មានការរលាករយៈពេលយូរ និងធ្វើឱ្យខូចមុខរបស់ពួកគេចាប់ផ្តើមខូច។ ជនរងគ្រោះទាំងនោះមានការពិបាកចិត្តជាខ្លាំង ហើយខ្លះទៀតប៉ងធ្វើអត្តឃាតទៀតផង បន្ទាប់ពីមុខពួកគេខូច និងមិនអាចកែមកដូចដើមវិញបាន។ យោងតាមក្រុមប្រឹក្សាវេជ្ជសាស្រ្តរបស់ប្រទេសប្រេស៊ីល ការប្រើផលិតផល PMMA (polymethyl-methacrylate) ដែលត្រូវបានគេប្រើនៅក្នុងឧស្សាហកម្មកែសម្ផស្សនេះ គួរតែត្រូវបានចាក់បញ្ចូលដោយវេជ្ជបណ្ឌិតនៅក្នុងកម្រិតកំណត់ត្រឹម៥មីលីលីត្រប៉ុណ្ណោះ។ អត្ថបទ៖ លីដា ប្រភព៖ dailymail The post ជឿតាមពេទ្យកែសម្ផស្សញុះញង់ឱ្យចាក់ FILLER គ្មានខ្បួនខ្នាត លទ្ធផលបានត្រឹមសោកស្តាយមួយជីវិត appeared first on Khmernote.

Related news

Latest News
Hashtags:   

ជឿតាមពេទ្យកែសម្ផស្សញុះញង់ឱ្យចាក់

 | 

FILLER

 | 

គ្មានខ្បួនខ្នាត

 | 

លទ្ធផលបានត្រឹមសោកស្តាយមួយជីវិត

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources