Thursday 13 December 2018
Home      All news      Contact us      English
rasmeinews - 6 days ago

មេឃុំ​ម្នាក់​ពិតជា​មានសំណាង​ឈ្នះ​ពី​សែ​ល​កាត​ចំនួន​៨​ម៉ឺន​ដុល្លារ​

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​មេឃុំ​មួយរូប​ពិតជា​មានសំណាង​អស្ចារ្យ​ដោយបាន​ឈ្នះ​ប្រាក់រង្វាន់​រហូតដល់​៨​ម៉ឺន​ដុល្លារ​បន្ទាប់ពី​បាន​ព្យាយាម​ចូល​លេង​ក្នុង​កម្មវិធី​”​ផ្ញើ​សារ​ដើម្បី​ឈ្នះ​ប្រាក់រង្វាន់​១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​”​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​រួចមក​។​ ​មេឃុំ​ដែលមាន​សំណាង​រូបនេះ​មានឈ្មោះ​លោក​កុយ​ណា​រ៉ុង​អាយុ​៦៧​សព្វថ្ងៃ​មាន​តូ​នាទី​ជា​មេឃុំ​កំពង់ស្វាយ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។​ប្រាក់រង្វាន​ដ៏​ច្រើន​នេះ​លោក​បានឈ្នះ​កាលពី​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៨​ហើយ​ឈាន​មកដល់​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៨​ក្រុមហ៊ុន​សែ​ល​កាត​ក៏បាន​ធ្វើការ​ប្រគល់​រង្វាន់​ជូន​លោក​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន​សែ​ល​កាត​ក្នុង​រាជធានី​ភ្នំពេញ​រួចរាល់​ផងដែរ​។​ ក្នុង​ទឹកមុខ​សប្បាយរីករាយ​ជាមួយ​ក្រុមគ្រួសារ​និង​មន្ដ្រី​សមាជិក​ឃុំ​ជាច្រើនរូប​ពេលដែល​មក​ទទួល​រង្វាន់​នេះ​លោក​កុយ​ណា​រ៉ុង​មេឃុំ​កំពង់​លួង​បាន​រៀបរាប់​ប្រាប់ថា​គាត់​តែង​ចូលចិត្ត​ចូលរួម​លេង​ក្នុង​កម្មវិធី​ផ្ញើ​សារ​ដើម្បី​ឈ្នះ​ប្រាក់រង្វាន់​១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​អស់​រយៈកាល​ជាច្រើន​ឆ្នាំ​មកហើយ​ប៉ុន្តែ​ពុំដែល​ឈ្នះ​រង្វាន់​អ្វី​ទេ​។​ ​ទោះបីយ៉ាងណា​លោក​មិនដែល​អស់សង្ឃឹម​ឬ​មានបំណង​ឈប់​លេង​ទេ​គឺ​តែងតែ​ផ្ញើ​សារ​មួយថ្ងៃ​ចាប់ពី​៣​ទៅ​៥​សារ​ទីបំផុត​កាលពី​ថ្ងៃទី​៥​ខែធ្នូ​ស្រាប់តែ​រូបគាត់​បានឈ្នះ​ប្រាក់រង្វាន់​៨​ម៉ឺន​ដុល្លារ​តែម្តង​។​​លោក​មេឃុំ​បាន​បន្ត​ឱ្យដឹងថា​សម្រាប់​ថ្ងៃ​ឈ្នះ​៨​ម៉ឺន​ដុល្លារ​នេះ​លោក​បាន​ផ្ញើ​សារ​អស់​ជាង​១០​ដង​ពីព្រោះ​ឃើញ​រង្វាន់​ធំ ហើយ​ជា​ភ័ព្វ​សំណាងល្អ​រូបលោក​បានឈ្នះ​ប្រាក់រង្វាន់​៨​ម៉ឺន​ដុល្លារ​នេះ​ស្មាន​មិន​ដល់​។​លោក​បាន​បានឱ្យដឹង​ដែរ​ថា​ប្រាក់រង្វាន់​ដ៏​ច្រើន​នេះ​មិនដែល​នឹកស្មាន​ទេ​ប៉ុន្តែ​ថ្ងៃនេះ​លោក​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់​។​ គួរ​បញ្ជាក់ថា​អតិថិជន​របស់​ក្រុមហ៊ុន​សែ​ល​កាត​នា​កន្លងមក​បានឈ្នះ​ប្រាក់រង្វាន់​តូច​បំផុត​១​ម៉ឺន​ដុល្លារ​និង​រង្វាន់​ធំ​ដែល​អតិថិជន​បានឈ្នះ​កន្លងមក​មាន រហូតដល់​១០​ម៉ឺន​ដុល្លារ​ទៀតផង​៕S/ ​

Related news

Latest News
Hashtags:   

មេឃុំ​ម្នាក់​ពិតជា​មានសំណាង​ឈ្នះ​ពី​សែ​ល​កាត​ចំនួន​៨​ម៉ឺន​ដុល្លារ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources