Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 4 days ago

ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស ចូលរួម​ដាំ​កូនឈើ​ដើម្បី​កម្ពុជា​កាន់តែ​បៃតង​

ដោយ​: សុផល / ភ្នំពេញ​: កូនឈើ​សរុប​ប្រមាណ ១.០០០ ដើម នឹងត្រូវ​ដាំ​ដោយ​បុគ្គលិក​ស្ម័គ្រចិត្ត នៃ​ក្រុមការងារ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ឬ​ហៅថា “​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​” ជាង ១០០ នាក់​នៅតាម​សាលារៀន​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ដែលជា​ផ្នែក​មួយ​នៃ “​គម្រោង​លើកកម្ពស់​ការយល់ដឹង​ស្តីអំពី​បរិស្ថាន និង​ការដាំ​កូនឈើ​” ដែលមាន​ការសហការ​ជាមួយ​ក្រសួងបរិស្ថាន ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាលា​រាជធានី​ភ្នំពេញ​។​ ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើឡើង នៅ​សាលា បឋមសិក្សា​សន្ធរម៉ុក​កាលពី​ថ្ងៃ​៧​ខែធ្នូ​ឆ្នាំ​២០១៨ ណាហ្គា​វើ​លដ៍ បានទទួល​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ការដាំ​កូនឈើ ៣.៣០០ ដើម​ចាប់តាំងពី​ឆ្នាំ ២០១៤ បន្ថែម​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ស្រស់បំព្រង និង​កាន់តែ​បៃតង​។​ ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៍លោក Pern Chen បាន​មានប្រសាសន៍ថា “​ការការពារ​បរិស្ថាន គឺជា​ការងារ​សង្គម​អាទិភាព​មួយ​នៃ​គម្រោង​អភិរក្ស​បរិស្ថាន​របស់​យើង ។ តាមរយៈ​កម្មវិធី​ដាំ​កូនឈើ និង​ការណែនាំ​ស្តីអំពី​ការថែរក្សា​កូនឈើ​នេះ យើង​សង្ឃឹមថា​សិស្សានុសិស្ស នឹង​ស្វែងយល់​បន្ថែម​អំពី​ការអភិរក្ស​បរិស្ថាន និង​យល់ដឹង​អំពី​វិធី​ជួយ​ធ្វើ​ប្រទេស​កម្ពុជា​កាន់តែ​បៃតង​ក្នុងពេល​អនាគត ។ មិនតែប៉ុណ្ណោះ ពួកគេ​នឹង​ទទួលបាន​ខ្យល់អាកាស និង​ម្លប់​ពី​កូនឈើ ដែល​ពួកគេ​បាន​ដាំ​ផងដែរ​” ។​ ​អភិបាលរង​រាជធានី​ភ្នំពេញ លោក ហួត ហៃ បាន​មានប្រសាសន៍ថា “​យើង​ដឹងថា [ ]

Related news

Latest News
Hashtags:   

ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស

 | 

ចូលរួម​ដាំ​កូនឈើ​ដើម្បី​កម្ពុជា​កាន់តែ​បៃតង​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources