Tuesday 11 December 2018
Home      All news      Contact us      English
kbn - 4 days ago

អ្នកទោស​វៀតណាម ក្នុងគុក​ថៃ សុំ​ផ្ទេរ​មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​វិញ

ភ្នំពេញ ៖ ​កន្លង​មកនេះ មាន​អ្នកទោស​ខ្លះ​ជា​ជនជាតិ​វៀតណាម ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ ហើយ​សុំ​ផ្ទេរ​មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា ។ ករណី​នេះ ស្ថានទូត​មិន​អាច​ដោះស្រាយ​បាន​ទេ ដូច្នេះ​ស្ថានទូត​ត្រូវ​ទៅ​មើល​អ្នកទោស​នោះ មាន​សញ្ជាតិ​អ្វី​ពិតប្រាកដ ព្រោះ​ស្ថានទូត​អាច​ដោះស្រាយ​បាន​លុះត្រាតែ​អ្នកទោស​នោះ​ជា​ជនជាតិ​ខ្មែរ ។ ក្នុង​លិខិត​ជូនដំណឹងរបស់​លោក ឡុ​ង វិ​សា​លោ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃ ចុះថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ ​ឲ្យ​ដឹង​ថា «​មាន​អ្នកទោស​ខ្លះ​សុំ​ផ្ទេរ មក​ជាប់​នៅ​ពន្ធនាគារ​កម្ពុជា ដោយ​ផ្ទាល់មាត់ លុះដល់​ស្ថានទូត ឲ្យ​ធ្វើ​ពាក្យ​ស្នើ​សុំ​ផ្ទាល់ខ្លួន ដើម្បី​បញ្ជាក់​ថា ខ្លួន​ស្ម័គ្រចិត្ត​មក​បន្ត​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​វិញ បែរជា​គាត់​មិន​ព្រម ធ្វើ​លិខិតស្នើ​សុំ​ទាល់តែ​សោះ ។ ស្ថានទូត​មិន​អាច​បង្ខិតបង្ខំ​ទណ្ឌិត ឲ្យ​ផ្ទេរ​មក​កម្ពុជា​បាន​ទេ បើ​សា​ម៉ី​ខ្លួន​មិន​ស្ម័គ្រចិត្ត​ផ្ទេរ​មក​កម្ពុជា​» ។ សព្វថ្ងៃ មាន​អ្នកទោស​ជនជាតិ​ខ្មែរ​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ មាន​ចំនួន​សរុប​២៩១០​នាក់ (​ស្ត្រី​ចំនួន​២៦៩​នាក់ បុរស​ចំនួន​២៦៤១​នាក់​) ។ សូម​ជម្រាប់​ថា ចំពោះ​បញ្ហា​ផ្ទេរ​ទណ្ឌិត គឺ​ត្រូវ​អនុវត្ត​តាម​កិច្ចព្រមព្រៀងស្តី​ពី​ការ​ផ្លាស់​ប្តូរ​អ្នកទោស រវាង​កម្ពុជា និង​ថៃ មាន​ដូច​ជា ៖ ទី​១.​បទល្មើស ដែល​អាច​ផ្ទេរ​អ្នកទោស បាន​លុះត្រា​បទល្មើស​នោះ ត្រូវ​ជាប់​ពន្ធនាគារ​ចាប់ពី​មួយ​ឆ្នាំ​ទ្បើ​ង​ទៅ ។ ២.​ទណ្ឌិត​ដែល​អាច​ផ្ទេរ​បាន [ ] The post អ្នកទោស​វៀតណាម ក្នុងគុក​ថៃ សុំ​ផ្ទេរ​មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​វិញ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

អ្នកទោស​វៀតណាម

 | 

ក្នុងគុក​ថៃ

 | 

សុំ​ផ្ទេរ​មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​វិញ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources