Thursday 13 December 2018
Home      All news      Contact us      English
rasmeinews - 6 days ago

​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៧​នាក់មក​កម្ពុជា​វិញ​ក្រោយ​ជាប់​ឃុំឃាំង​រយៈពេល​២​ឆ្នាំ​

​ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖​ប្រជាពលរដ្ឋ​ខ្មែ​ចំនួន​៧​នាក់ ដែល​អាជ្ញាធរ​ថៃ ចាប់​ឃុំឃាំង​រយៈពេល​២​ឆ្នាំ ពីបទ​ឆ្លងដែន​ខុសច្បាប់​ដើម្បី​ទៅ​កាប់​ដើម​គ្រញូង​នៅក្នុង​ទឹកដៃ​ថៃ​។​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​មកឱ្យ​អាជ្ញាធរ​កម្ពុជា​វិញ តាម​ច្រក​អានសេះ​ស្ថិតនៅ​ក្នុងស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨​។​ ​មន្ត្រី​ច្រកព្រំដែន​តំបន់​អានសេះ​បានឱ្យដឹង​នៅ​ថ្ងៃទី​០៦​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​៧​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៦​កន្លងទៅ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ណាំ​ឃុន​ខេត្ត​ឧ​ប៊ុន​ប្រទេស​ថៃ​ពីបទ​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង តាម​ចំណុច​ព្រលាន​តា​ទុំ នៅក្នុង​ភូមិសាស្ត្រ ភូមិ​ឈើទាល​គង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ ​បើ​គិត​ថ្ងៃ​ដែល​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះលែង​មកវិញ​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​៧​នាក់​នេះ​ជាប់ឃុំ​ឃាំង​ក្នុង​ម្នាក់ៗ​២​ឆ្នាំ​មកហើយ​។​មន្ត្រី​ដដែល​បាន​បន្តថា ពលរដ្ឋ​ខ្មែរ​ទាំង​៧​នាក់​នេះ រួមមាន​ទី​១៖​ឈ្មោះ សូ រ៉​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​, ទី​២៖ ឈ្មោះ កែវ យុទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​, អ្នក​ទាំង​២ នេះ រស់នៅ​ភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​,​។​ ទី​៣៖ ឈ្មោះ ខន ភី​អិ​ច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៤៖ ឈ្មោះ អៀង ឯក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ទី​៥៖ ឈ្នោះ យ៉​ន រី​ម​សុខ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ អ្នក​ទាំង​០៣​នេះ រស់នៅ​ភូមិ​ជាំ​ក្សាន្ត ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត [ ]

Related news

Latest News
Hashtags:   

​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៧​នាក់មក​កម្ពុជា​វិញ​ក្រោយ​ជាប់​ឃុំឃាំង​រយៈពេល​២​ឆ្នាំ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources