Thursday 13 December 2018
Home      All news      Contact us      English
rasmeinews - 6 days ago

ប្រធាន​រដ្ឋ​វៀតណាម​៖​កម្ពុជា ឡាវ វៀតណាម​ធ្លាប់មាន​ប្រពៃណី​រួមរស់​មួយ​គ្នា​ដូចនេះ​ត្រូវ​បន្ត​ពូន​ជ្រំ​ប្រពៃណី​នេះ​បន្តទៀត​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ក្នុង​ដំណើរ​ទស្ស​កិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នៅ​ល្ងាច​ថ្ងៃទី ៧ ខែធ្នូ​នេះ​សម្តេច​អគ្គមហាសេនា​ប តី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ជួប​សំដែង​ការគួរសម​ជាមួយ​លោក ង្វៀន ហ្វ៊ូ​ជុង (Nguyen Phu Trong)​អគ្គលេខាធិការ បក្ស​និង​ជា​ប្រធាន​រដ្ឋ​វៀតណាម​។​ ​លោកស្រ៊ីថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា​៖​លោក ង្វៀន ហ្វ៊ូ​ជុង ប្រធាន​រដ្ឋ​វៀតណាម បាន​មានប្រសាសន៍ថា​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រប​សើ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​មកកាន់​ប្រទេស​វៀតណាម នាពេលនេះ ។​ ​នៅក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាបជូន​លោក ង្វៀន ហ្វ៊ូ​ជុង អំពី​លទ្ធផល​នៃ​ជំនួប​ចរចា​ទ្វេរ​ភាគី​រវាង​សម្តេច​ជាមួយ​លោក នាយករដ្ឋមន្ត្រី​វៀតណាម​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ។ សម្តេច​តេ​ជោ​បាន​បន្តថា​ប្រទេស​ទាំងពីរ​មាន​ចំណង​សាម​គី្គ​ភាព​មិត្ត​ភាពជា​បងប្អូន​ដ៏​រឹង មាំ​ដែល​មិនអាច​បំបែកបំបាក់​បាន​ដោយ​ឈរលើ​គោល​ការ​ណ៏​ជឿទុកចិត្ត​គ្នា​និង​គោរព​គ្នា​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​និង​បាន​គាំទ្រ​គ្នា​ទៅ វិញ​ទៅមក​លើ​ផ្នែក​សេដ្ឋកិច្ច សង្គម នយោបាយ​និង​ការទូត​។​ ​លោក ង្វៀន ហ្វ៊ូ​ជុង បាន​លើក​ឡើ​ងា​ប្រទេស​កម្ពុជា ឡាវ និង វៀតណាម ធ្លាប់មាន​ប្រពៃណី​រួមរស់​ជាមួយគ្នា​ជា​ប្រទេសជិតខាង​គ្នា​ធ្លាប់​ប្រកៀក ស្មា​គ្នា​ប្រយុទ្ធ ។ ដូច្នេះ​យើង​ត្រូវខិតខំ​ថែរក្សា​ពូន​ជ្រុំ​នូវ​សាមគ្គីភាព មិត្តភាព នេះ​បន្ត​ទៀតហើយ​ធ្វើយ៉ាងណា​ឲ្យ​មាន​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក ។ ​លោក​ប្រធាន​រដ្ឋ​ក៏បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ​និង​ថ្វាយព្រះពរ​ចំពោះ​ព្រះមហាក្សត្រ​កម្ពុជា​ហើយ​ក៏បាន​បញ្ជាក់ថា​លោក​រីករាយ​ចាំ​ទទួល​ព្រះរាជទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​កម្ពុជា​មកកាន់​ប្រទេស​វៀតណាម ។ ជាមួយគ្នានេះ​លោក​ប្រធាន​រដ្ឋ​វៀតណាម​ក៏បាន​អបអរសាទរ​ចំពោះ​ជោគជ័យ របស់​គណៈបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​ឈ្នះឆ្នោត​និង​អបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ រាជរដ្ឋាភិបាល​នីតិកាល​ទី ៦ ៕ ​

Related news

Latest News
Hashtags:   

ប្រធាន​រដ្ឋ​វៀតណាម​៖​កម្ពុជា

 | 

វៀតណាម​ធ្លាប់មាន​ប្រពៃណី​រួមរស់​មួយ​គ្នា​ដូចនេះ​ត្រូវ​បន្ត​ពូន​ជ្រំ​ប្រពៃណី​នេះ​បន្តទៀត​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources