Thursday 13 December 2018
Home      All news      Contact us      English
rasmeinews - 6 days ago

​សម្តេច​តេ​ជោ ហ៊ុន សែន​ចង់ឱ្យ​សមាគម​កម្ពុជា​វៀតណាម​បន្ត​គាំទ្រ​ដល់​កិ​ច​សហប្រតិបត្តិការ​ទ្វេភាគី​រដ្ឋាភិបាល​

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានស្នើ​ឱ្យ​សមាគម​កម្ពុជា​វៀត ណា​ម​បន្ត​ខិតខំ​ពង្រីក​សកម្មភាព​របស់​ខ្លួន​ក្នុង​ការបន្ត​គាំទ្រ​ដល់​កិច្ចសហប្រតិ បត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​.​។​នេះ​បើ​យោងតាម​ការផ្តល់ព័ត៌មាន​ដោយ​លោក​កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិ​ភ​អម​នាយករដ្ឋមន្ត្រី​។​ ​ ​ ​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានស្នើ​ឡើង​យ៉ាង​ដូច្នេះ​ខណៈ​បានអនុញ្ញាត​ឲ្យ​សមាគម​កម្ពុជា​វៀតណាម​ចូលជួប​សំដែង​ការគួរសម​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​នា​ល្ងាច​ថ្ងៃទី ៧ ខែធ្នូ​នេះ ។​ ​នៅក្នុង​ជំនួប​នេះ​លោក​ប្រធាន​សមាគម​វៀតណាម​កម្ពុជា​បាន​គោរព​ជំរាបជូន​សម្តេច​ថា​សមាគម​វៀតណាម​កម្ ពុជា​គឺមាន​សមាជិក​ច្រើន​ដែល​ធ្លាប់​ធ្វើការ​នៅ​កម្ពុជា​ឬ​ជា​កូន​ជា​ចៅអតីត​កម្មាភិបាល​កង​ទ័ព​វៀតណាម​ដែល​ធ្លាប់បាន​ចូលរួមចំណែក​ជួយ​រំដោះប្រទេស​កម្ពុជា​ចេញពី​របប​ប្រ​ល័យ​ពូជសាសន៍​ប៉ុលពត​។​ ​លោក​បន្តថា​ជំនួបសំ ដែង​ការគួរ​សមនេះ​ក្នុង​គោលដៅ​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​​។ ​​សម្តេច​តេជោ ហ៊ុន សែន ​បានផ្តល់​អនុសាសន៍​ដោយបើកទូលាយឱ្យ​សមាជិក​នៃ​សមាគម​បាន​ស្រាវជ្រាវ​អំ​ពីកូន​ចៅ​អតីត​កម្មាភិបាល​កងទ័ព​វៀតណាម​ដែល​បាន​បាត់បង់​គ្រួសារ​សាច់ញាតិ​មិត្តនៅក្នុង​ប្រទេស​កម្ពុជា​មាន​ឳ​កាសទៅស្វែងរក​បងប្អូន​ដែល​បាន​បាត់​ខ្លួន​។​ ​ ​ ​ ​លោក​ប្រធាន​សមាគម​ក៏បាន​រាយការណ៍​ជូន​សម្តេច​ថា​សមាគម​នេះ​បាន​ដើរតួនាទី​យ៉ាងច្រើន​ទាំង​នៅក្នុង​ប្រទេ ស​វៀតណាម​និង​កម្ពុជា​ជាពិសេស​បានរួម​ចំណែក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​នៃ​កិច្ច​សហ​ប្រប​ត្តិ​ការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ហើយ​សមាគម​នេះ​ក៏មាន​អតីត​ដែលជា​ឯកអគ្គ​រដ្ឋ ទូត​វៀតណាម​ធ្លាប់​ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។​ ​ ​ ​ ​សម្តេច​តេ​ជោ​ក៏បាន​សុំឱ្យ​សមាគម​បន្ត​ខិតខំ​ពង្រីក​សកម្មភាព​របស់​ខ្លួន​ក្នុង​ការបន្ត​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ​៕ ​

Related news

Latest News
Hashtags:   

​សម្តេច​តេ​ជោ

 | 

សែន​ចង់ឱ្យ​សមាគម​កម្ពុជា​វៀតណាម​បន្ត​គាំទ្រ​ដល់​កិ​ច​សហប្រតិបត្តិការ​ទ្វេភាគី​រដ្ឋាភិបាល​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources