Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 4 days ago

​សកម្មភាព​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​នៅថ្ងៃទី៧ខែធ្នូ

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចាប់ផ្តើម​ដំណើរ​បំពេញ ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ហាណូយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ហើយ​នៅ​ព្រឹក​ថ្ងៃទី​៧​ធ្នូ​នេះ ។ ​នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ ស្តូប​យុវជន​ពលី​នៃ​កងទ័ព​ប្រជាជន​វៀតណាម​និង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​លោក​ប្រធាន​ហូជីមិញ ។​ ​ ​ ​នៅក្នុង​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវ​ការដែល​ធ្វើឡើង​នៅ​វិមាន​រដ្ឋ​ក្នុង​ទីក្រុង​ហាណូយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រ៉ា​ក់ទា​ក់បំ​ផុតពី​សំណាក់​សម​ភាគី​នាយករដ្ឋមន្ត្រី​វៀតណាម​លោក​ង្វៀន​សួន​ហ្វ៊ុ​ក ។ ដំណើរ ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទៅកាន់​ទីក្រុង​ណា​ណូយ​គឺ​ឆ្លើយតប​តាម​ការអញ្ជើញ​ពី​សម​ភាគី​នាយករដ្ឋមន្ត្រី​វៀតណាម លោក​ង្វៀន​សួន​ហ្វ៊ុ​ក​បន្ទាប់ពី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​និតិ​កាល​ទី​៦​កាលពីដើម ខែកញ្ញា​ឆ្នាំ​២០១៨ ។​ ​ ​ ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម សម្តេច​អគ្គ​តេ​ជោ​ហ៊ុនសែន​និង​សម​ភាគី​វៀតណាម​លោក​ង្វៀន​សួន​ហ្វ៊ុ​ក បាន​អញ្ជើញ ធ្វើ​ជំនួប​ចង្អៀត​មួយ​ទល់​មួយ​មុន​និង​ឈានទៅ​កិច្ចប្រជុំ​កំពូល​ទ្វេភាគី​សម្រាប់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម​។ នៅក្នុង​ជំនួប នេះ​ភាគី​ទាំងពីរ​បាន​សម្ដែង​ការពេញចិត្ត​ចំពោះ​ការអភិវឌ្ឍ​ជា​វិជ្ជមាន​នៃ​ទំនាក់ទំនង​រវាង​វៀតណាម​និង​កម្ពុជា​នាពេល​កន្លងទៅ​។​ថ្នាក់ដឹកនាំ​នៃ​ប្រ ទេស​ទាំងពីរ​រួមជាមួយ​ក្រសួង ស្ថាប័ន អង្គការ​មហាជន និង ខេត្ត ក្រុង​នានា​ជាពិសេស​គឺ​ខេត្ត​ក្រុង​ដែលមាន​ខ្សែ​ព្រំដែន​ជាប់​គ្នា​បានរៀបចំ​ជំនួប ពិភាក្សា​ការងារ​និង​ជំនួប​ប្រាស្រ័យ​យ៉ាង​ញឹក​ញ៉ាប់​ដែល​រួមចំណែក​លើកស្ទួយ​ការជឿទុកចិត្ត​គ្នា​និង​ភាពស្និទ្ធស្នាល​រវាង​ភាគី​ទាំងពីរ​។​ក្នុង​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មានការ​លោត​ផ្លោះ​ដ៏​ធំធេង​ដែល​អាច​សម្រេចបាន​ចំនួន​៤​ពាន់​៥​រយ​លាន​ដុល្លា​តាម​ការប៉ាន់ស្មាន​។​វៀតណាម​បន្ត ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ចំនួន​១០​ដែល​បណ្ដាក់ទុន​ជាច្រើន​បំផុត​នៅ​កម្ពុជា​ដោយមាន​គម្រោង​វិនិយោគ​ជាង​២០០​និង​ដើមទុន​សរុប​ជាង​៣ ពាន់​លាន​ដុល្លា​។ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​នឹង​លើក​កំពស់​ប្រសិទ្ធភាព​នៃ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ផ្នែក​ការពារជាតិ សន្តិសុខ​សំដៅ​ការពារ​យ៉ាង រឹងមាំ​បរិយាកាស​សន្តិភាព សន្តិសុខ​និង​ស្ថិរភាព​នៃ​ប្រទេស​នីមួយៗ​។​ ​ ​ ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរបាន​អបអរសាទរ​ចំពោះ​ក្រសួង​ឧស្សាហ​-​ពាណិជ្ជកម្ម​វៀតណាម​និង​ក្រសួងពាណិជ្ជកម្ម កម្ពុជា​ដោយបាន​សម្រេច​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់​ព្រំដែន​និង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​លទ្ធផល នេះ​ព្រមទាំង​សម្ដែង​នូវ​ជំនឿ​ថា​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នឹង​សម្រេចបាន​នូវ​គោលដៅ​ចំនួន​៥​ពាន់​លាន​ដុល្លា​យ៉ាង​ឆាប់ៗ​ដើម្បី​ឆ្ពោះទៅរក​គោល ដៅ​ខ្ពស់​ថែមទៀត​នា​ឆ្នាំ​២០២០​។​ ​ថ្នាក់ដឹកនាំ​ទាំងពីរ​រូប​ក៏បាន​ឯកភាពគ្នា​បង្កើន​កិច្ច​សហ​ប្រតិ​ប​តិ្ត​កា​រលើ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល កសិកម្ម រុក្ខកម្ម និង នេសាទ វប្បធម៌​សិល្បៈ និង​ការជួប​ប្រាស្រ័យ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ផងដែរ ។ នាយករដ្ឋមន្ត្រី​ទាំងពីរ​រូប​បាន​ឯកភាពគ្នា​បន្ត​ដោះស្រាយ​អោយបាន​ល្អ​នូវ​បញ្ហា [ ]

Related news

Latest News
Hashtags:   

​សកម្មភាព​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ

 | 

នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​នៅថ្ងៃទី៧ខែធ្នូ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources