Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 4 days ago

​នាយករដ្ឋមន្ត្រី​វៀតណាម​រៀបចំ​ពិធី​លៀង​សាយភោជន៍​ជា​កិត្តិយស​ជូន​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅ​រាត្រី​ថ្ងៃទី​៧​ខែធ្នូ​នេះ​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​ប្រារព្វ​រៀបចំ ពិធី​លៀង​សាយភោជន៍​ជាម​ហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​និង​គ​ណះ​ប្រតិភូ​ជាន់ខ្ពស់​រាជ​រ្ឋា​ភិ​បាល​កម្ពុ ជា​ដែល​បាន​អញ្ជើញ​ចូលរួម​បំពេញ​ទស្ស​និច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀត ណា​ម​។ ​ថ្លែង​សុន្ទរកថា​នៅក្នុង​ពិធី​លៀង​សាយភោជន៍​នេះ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​មានប្រសាសន៍​សំ​ដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចំណាយ​នូវ​ពេលវេលា​ដ៏​មានតម្លៃ​បំផុត​ឆ្លើយតប​តាម​អញ្ជើញ​របស់លោក​អញ្ជើញ​ទៅ​ចូលរួម​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ដើម្បី​ពង្រឹង​និង​ពង្រីក​ចំណងមិត្តភាព​សាមគ្គីភាព​ក្នុងនាម​ជា​ប្រទេសជិតខាង​នឹង​គ្នា។លោកនាយក​រដ្ឋមន្ត្រី​បន្តថាយើង​ពិតជា​មានការ​រីករាយ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់​នាំ​មន្ត្រី​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​ដែលមាន​ការ​យ​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្តថា​រដ្ឋា​ភិ​បាល​ក៏ដូច ជា​ប្រជាជន​វៀតណាម​បាន​ចាត់ទុក​ថា​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​ទៅកាន់​ប្រទេស​វៀតណាម​នៅពេលនេះ​គឺជា​កិត្តិយស​ដ៏​ធំធេងក្នុងការ​ពង្រឹង​នូវ​ទំនាក់ទំនង​វៀត​ណាម​-​កម្ពុជា​ដែលជា​មិត្ត​ស្និទ្ធស្នាល​និង​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា​។ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​និង​ប្រជាជន​វៀតណាម​ដែល​បានទទួល​នូវ​បដិសណ្ឋារកិច្ច​ស្វាគ មន៍​យ៉ាង​ស្និទ្ធស្នាល​និង​រ៉ា​ក់​ទាក់​បំផុត​ចំពោះ​សម្តេច​និង​គ​ណះ​ប្រតិភូ​ក្នុងការ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀត​ណា ម​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចពិភាក្សា​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​ថ្នាក់​ដឹក នាំ​នៃ​ប្រទេស​ទាំងពីរ​ពិសេស​ការ​ឈានទៅ​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៥ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ទៅកាន់​ប្រទេស​វៀត ណា​ម​នៅពេលនេះ ៕

Related news

Latest News
Hashtags:   

​នាយករដ្ឋមន្ត្រី​វៀតណាម​រៀបចំ​ពិធី​លៀង​សាយភោជន៍​ជា​កិត្តិយស​ជូន​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources