Tuesday 11 December 2018
Home      All news      Contact us      English
rasmeinews - 4 days ago

ការប្រកួត​ថតរូប ដើម្បី​អបអរ “​ឆ្នាំ​នៃ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​អឺរ៉ុប​” ប្រកាស​រូបថត​ដែល​ឈ្នះ​រង្វាន់​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​អំពី​អ្នកលក់​តាម​ដងផ្លូវ​ម្នាក់ កំពុង​ធ្វើ​នំក្រឡាន ជា​នំ​ប្រពៃណី​របស់​ខ្មែរ ធ្វើ​ពី​អង្ករដំណើប ហើយ​ដុត​នៅក្នុង​បំពង់​ឫស្សី ត្រូវបាន​ជ្រើសរើស​ជា​រូបភាព​ឈ្នះ​គេ ក្នុងការ​ប្រកួត​ថតរូប ដើម្បី​អបអរ “​ឆ្នាំ​នៃ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​អឺរ៉ុប​” ដែល​ត្រូវ​បានរៀបចំ​ដោយ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។​ ​អ្នក​ថតរូប​ដែលជា​ម្ចាស់​ជ័យលាភី​ក្នុងការ​ប្រកួត​នេះ គឺ​លោក លាង វី​ល្លី បានទទួល​រង្វាន់​ធំ ដែលជា​ឧបករណ៍​សម្រាប់​ថតរូប មានតម្លៃ​ស្មើ ៧០០ ដុល្លារ ពី​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ឯកឧត្តម George Edgar នៅក្នុង​ពិធី​ប្រគល់​រង្វាន់​ដែល​ប្រព្រឹត្តទៅ​នៅឯ​សហភាព​អឺរ៉ុប កា​ពីថ្ងៃ​សុក្រ ទី​៧ ខែធ្នូ ឆ្នាំ​២០១៨​។​ ​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ នៅក្នុង​ពិធី​ប្រគល់​រង្វាន់​នោះ​ថា​៖ “​គណៈកម្មការ​បាន​កោត​សរសើរ​ចំពោះ​គុណភាព និង​អារម្មណ៍​ដែលមាន​នៅក្នុង​រូបថត​មួយ​សន្លឹក​នេះ ក៏ដូចជា​សេចក្តី​ពណ៌នា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​អំពី​នំក្រឡាន ដែលជា​ផ្នែក​មួយ​សំខាន់​នៃ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​របស់​កម្ពុជា ហើយ​ជា​អាហារ​ដែល​គេ​និយម​ចូលចិត្ត​ខ្លាំង​”​។​ ​រូបថត​ជាង ៥០០ សន្លឹក ត្រូវបាន​ផ្ញើមក​ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត​នេះ ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ជាការ​អបអរ​ឆ្នាំ ២០១៨ ដែលជា “​ឆ្នាំ​នៃ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​អឺរ៉ុប​” ក៏ដូចជា​អបអរ​កម្មវិធី​ស្រដៀង​គ្នា​នេះ​រាប់រយ​កម្មវិធី​ផ្សេងទៀត ដែល​ត្រូវបាន​រៀបចំឡើង​ក្នុង​ទ្វីបអឺរ៉ុប និង​នៅ​ជុំវិញ​ពិភពលោក​។​ ​លោក​ឯកអគ្គរដ្ឋទូត​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​៖ [ ]

Related news

Latest News
Hashtags:   

ការប្រកួត​ថតរូប

 | 

ដើម្បី​អបអរ

 | 

“​ឆ្នាំ​នៃ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​អឺរ៉ុប​”

 | 

ប្រកាស​រូបថត​ដែល​ឈ្នះ​រង្វាន់​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources