Thursday 13 December 2018
Home      All news      Contact us      English
rasmeinews - 6 days ago

សិស្ស​វិទ្យាល័យ​ថ្មគោល​ដួលសន្លប់​ជាង​៦០​នាក់ មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​

ដោយ​: គ្រញូង / បាត់ដំបង​: កាលពីរ​សៀ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ មាន​ករណី​សិស្សសាលា​ប្រុស​ស្រី​ចំនួន​៦៣​នាក់ ដួលសន្លប់​ជា​បន្តបន្ទាប់ នៅ​ចំណុច​សាលា​វិទ្យាល័យ​ថ្មគោល ស្ថិតក្នុង​ភូមិ​តា​សី​ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​ ​លោក ទេស ប៊ុន​ថេ​ង មេបញ្ជាការ​មូលដ្ឋាន​អា​វុ​អ​ហត្ថ​ស្រុក​ថ្មគោល បានឱ្យដឹងថា សិស្សសាលា​វិទ្យាល័យ​ថ្មគោល ដែល​ដួលសន្លប់​ជា​បន្តបន្ទាប់​គ្នា​មាន​ចំនួន​សរុប​៦៣​នាក់​(​ប្រុស​១​នាក់​) ត្រូវ​នាយក​សាលា​អាជ្ញាធរ​ដែនដី ប៉ូលិស និង​ប៉េអឹម​ស្រុក​ជួយ​យក​រថយន្ត​ដឹក​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ស្រុក​ថ្មគោល (​ពុំមាន​អ្ន​ណា​ស្លាប់​ទេ​)​។​ ​លោក​មេបញ្ជាការរង​ប៉េអឹម​ស្រុក​បាន​បញ្ជាក់ថា ចំពោះ​មូលហេតុ​ក្រុមគ្រូពេទ្យ​ពុំទាន់​ដឹង​ពិតប្រាកដ​នៅ​ទ្បើ​យ​។ បច្ចុប្បន្ន​កំពុងធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ ឱ្យបាន​ច្បាស់លាស់ ទើប​ប្រកាស​ជា​ផ្លូវការ​៕ ល​

Related news

Latest News
Hashtags:   

សិស្ស​វិទ្យាល័យ​ថ្មគោល​ដួលសន្លប់​ជាង​៦០​នាក់

 | 

មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources