Thursday 13 December 2018
Home      All news      Contact us      English
rasmeinews - 6 days ago

អ្នកទោស​ជនជាតិខ្មែរ​ជិត​បី​ពាន់​នាក់​ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អ្នកទោស​ជនជាតិខ្មែរ​ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ មាន​ចំនួន​សរុប ២៩១០​នាក់ (​ស្ត្រី​ចំនួន​២៦៩​នាក់ និង​បុរស​ចំនួន ២៦៤១​នាក់​)​។ ដោយ​ក្នុងនោះ មាន​អ្នកទោស​ខ្លះ​សុំ​ផ្ទេរ​មក​ជាប់​នៅ​ពន្ធនាគារ​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨​។​ ​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា កន្លងមក​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ចុះសួរសុខទុក្ខ​ទណ្ឌិត តាម​មន្ទីរឃុំឃាំង​ជា​រៀងរហូត​។ ចំពោះ​បញ្ហា​ផ្ទេរ​ទណ្ឌិត គឺ​ត្រូវ​អនុវត្តតាម​កិច្ចព្រមព្រៀង​ស្តីពី​ការផ្លាស់ប្តូរ​អ្នកទោស​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ​។​ ​ស្ថានទូត​កម្ពុជា​បាន​បញ្ជាក់ថា ទី​១- បទល្មើស ដែល​អាច​ផ្ទេរ​អ្នកទោស បាន​លុះត្រា​បទល្មើស​នោះ ត្រូវ​ជាប់ពន្ធនាគារ​ចាប់ពី​មួយឆ្នាំ​ទ្បើង​ទៅ​។ ទី​២- ទណ្ឌិត​ដែល​អាច​ផ្ទេរ​បាន លុះត្រាតែ​ទណ្ឌិត​នោះ ត្រូវ​ជាប់ទោស ២/៣ នៃ​ទោស​រួម និង​ទី​៣- ទណ្ឌិត​ដែល​អាច​ផ្ទេរ​បាន លុះត្រាតែ​សា​ម៉ី​ខ្លួន​ស្នើសុំ​ជា​លាយលក្ខណ៍អក្សរ​។ កន្លងមក​មាន​អ្នកទោស​ខ្លះ ជា​ជនជាតិ​វៀតណាម ហើយ​សុំ​ផ្ទេរ​មក​ជាប់ពន្ធនាគារ​នៅ​កម្ពុជា ប៉ុន្តែ​ករណីនេះ ស្ថានទូត​មិនអាច​ដោះស្រាយ​បានទេ ដូច្នេះ​ស្ថានទូត​ត្រូវ​ទៅ​មើល​អ្នកទោស​នោះ​ថា គាត់​សញ្ជាតិ​អ្វី​ពិតប្រាកដ ព្រោះ​ស្ថានទូត​អាច​ដោះស្រាយបាន​លុះត្រាតែ​អ្នកទោស​នោះ ជា​ជនជាតិខ្មែរ​។​ ​ស្ថានទូត​បាន​បន្តថា មាន​អ្នកទោស​ខ្លះ​សុំ​ផ្ទេរ មក​ជាប់​នៅ​ពន្ធនាគារ​កម្ពុជា ដោយផ្ទាល់​មាត់​។ លុះដល់​ស្ថានទូត ឲ្យ​ធ្វើ​ពាក្យស្នើសុំ​ផ្ទាល់ខ្លួន ដើម្បី​បញ្ជាក់ថា [ ]

Related news

Latest News
Hashtags:   

អ្នកទោស​ជនជាតិខ្មែរ​ជិត​បី​ពាន់​នាក់​ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources