Wednesday 16 January 2019
Home      All news      Contact us      English
postnews - 5 days ago

សូមជួយ Share! ផ្តល់រង្វាន់ជូន ៤លានរៀល បើបងប្អូនណាប្រទះឃើញជនល្មើស មានភិនភាគដូចក្នុងរូបភាព ហើយផ្តល់ព័ត៌មាន រហូតសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនបាន

កំពត: ស្នងការដ្ឋាននគរបាលខេត្តកំពត សូមជម្រាបជូនដល់សាធារណ:ជនទាំងអស់មេត្តាជ្រាបថា៖ ថ្មីៗនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ធ្វើការស្រាវជ្រាវរហូតដល់ការបង្ក្រាបបានក្រុមចោរជំនាញលួចរថយន្តកាលពីយប់ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៩ នៅឃុំសត្វពង ស្រុកឈូក បានម្នាក់ និងគូកនគ្នាវាចំនួន ០២ នាក់ទៀត បាននឹងកំពុងរត់គេចខ្លួន ។ ដូច្នេះ អនុវត្តតាមដីកាសាលាដំបូងខេត្តកំពត ស្នងការនគរបាលខេត្តកំពត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ប្រសិនបើប្រទះឃើញជនល្មើស ដែលមានភិនភាគដូចក្នុងរូបភាពខាងក្រោមនេះ មេត្តាជួយផ្តល់ព័ត៌មាន រហូតឈានទៅដល់ការឃាត់ខ្លួនបាន ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងផ្តល់រង្វាន់ជូនជាសគុណនូវថវិកាចំនួន ៤.០០០.០០០៛ (បួនលានរៀល) ។ ទូរស័ព្ទទំនាក់ទំនងលេខ : ០១៧ ៨៥៦ ៩៨៨ ឬ ០៩៧ ៧៧៨ ០០១០ សូមអរគុណ៕

Related news

Latest News
Hashtags:   

សូមជួយ

 | 

Share

 | 

ផ្តល់រង្វាន់ជូន

 | 

៤លានរៀល

 | 

បើបងប្អូនណាប្រទះឃើញជនល្មើស

 | 

មានភិនភាគដូចក្នុងរូបភាព

 | 

ហើយផ្តល់ព័ត៌មាន

 | 

រហូតសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនបាន

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources