Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 5 days ago

វី​ង និង អម្រឹត សហការគ្នា ផ្ដល់​សេវា​ដាក់​ប្រាក់ និង​ផ្ទេរប្រាក់​រវាង​គណនី និង​គណនី​

ដោយៈ​សុផល / ភ្នំពេញៈ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែលជា​អ្នកផ្តល់​សេវា​ធនាគារ​ចល័ត​នាំមុខគេ​នៅ​កម្ពុជា បាន​សហការ​ជាមួយ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ក្នុងការ​ដាក់​ឲ្យ​ដំណើរការ នូវ​សេវា​សេវា​ដាក់​ប្រាក់ និង​ផ្ទេរប្រាក់​រវាង​គណនី និង​គណនី ដើម្បី​ផ្តល់​ភាពងាយស្រួល​មួយកម្រិត​ថែមទៀត ដល់​អតិថិជន​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​២​។​ ​តាមរយៈ​ភាពជា​ដៃគូ​នេះ អតិថិជន​របស់​វី​ង និង​អម្រឹត នឹង​អាចធ្វើ​ការផ្ទេរ​ប្រាក់ ពី​គណនី​អម្រឹត​ទៅ​គណនី​វី​ង ឬ​ពី​គណនី​វី​ង​ទៅ​គណនី​អម្រឹត តាមរយៈ​កម្មវិធី ស្មា​ត​ហ្វូ​ន​វី​ង ឬ USSD *989# ។ លើសពីនេះ​ទៀត អតិថិជន​របស់​អម្រឹត អាចដាក់​ប្រាក់​ទៅក្នុង​គណនី​អម្រឹត​របស់​ពួកគេ ដោយ​គ្រាន់តែ​ទៅកាន់​ភ្នាក់ងារ​វី​ង​ជាង ៦០០០ កន្លែង នៅ​ទូទាំងប្រទេស​។​ ​ការដាក់​ឲ្យ​ដំណើរការ​នៃ​សេវា​ទាំងពីរ​នេះ នឹង​ជំនួស​ឲ្យ​ទម្លាប់​ជាទូទៅ​នៃ​ការដាក់​ប្រាក់ របស់​អតិថិជន​អម្រឹត​រាប់ពាន់នាក់ ដែលជា​ទូទៅ​ពួកគាត់ ត្រូវធ្វើ​ដំណើរ​ទៅកាន់​សាខា​ណាមួយ​របស់​អម្រឹត​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នេះ​។ ផ្ទុយទៅវិញ តាមរយៈ​សេវា​ថ្មី​នេះ ពួកគាត់​អាច​ចូលទៅក្នុង​កម្មវិធី Wing Money ឬ USSD *989# ដើម្បី​ធ្វើការ​ផ្ទេរប្រាក់ ឬ​ទៅ​ភ្នាក់ងារ​វី​ង​ណាមួយ ដើម្បី​ធ្វើការ​ដាក់​ប្រាក់​ទៅក្នុង​គណនី​អម្រឹត ដែល​ភាពងាយស្រួល​នេះ នឹង​អាចជួយ​បង្កើន​ផលប័ត្រ​ហិរញ្ញវត្ថុ​របស់​ពួកគាត់ ក្នុងការ​ប្រើប្រាស់​នាពេល​អនាគត ឬ​ការបង់ប្រាក់​សង​ត្រលប់ នៃ​ប្រាក់កម្ចី​ប្រចាំខែ​របស់​ពួកគាត់​។​ [ ]

Related news

Latest News
Hashtags:   

អម្រឹត

 | 

សហការគ្នា

 | 

ផ្ដល់​សេវា​ដាក់​ប្រាក់

 | 

និង​ផ្ទេរប្រាក់​រវាង​គណនី

 | 

និង​គណនី​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources