Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 5 days ago

វិវាទ​ដីធ្លី​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់​ឈានដល់​ការដោះស្រាយ​បញ្ចប់​

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការទាមទារ​ដី​រដ្ឋ ដែល​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ជូន​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់ ស្ថិតក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​ឡើងមក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ បាន​យល់ព្រម​ត្រឡប់​ទៅ​ខេត្តក្រចេះ​វិញ​ហើយ កាលពី​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ បន្ទាប់ពី​មានការ​ឯកភាពគ្នា​រវាង​តំណាង​ប្រជាពលរដ្ឋ ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញាធរខេត្ត​។​ ​ក្រុមការងារ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខេត្តក្រចេះ បាន​ជួបគ្នា​ដើម្បី​រក​ដំណោះស្រាយ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ នេះ នៅ​វត្ត​សាមគ្គី​រង្ស៊ី ស្ថិតនៅក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​១១ ខែមករា បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​បាល​យល់​ព្រម​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ ដើម្បី​សហការ​ជាមួយ​ក្រុមការងារ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​ពិនិត្យ​ទីតាំង​ដី​ដែល​ល​អាជ្ញាធរខេត្ត​បានកំណត់​សម្រាប់​បែងចែក​តាម​នីតិវិធី​ដី​សម្បទាន​សង្គមកិច្ច នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ និង​យល់ព្រម​ទទួល​ការបែងចែក​ដី​សម្បទាន​សង្គមកិច្ច ទំហំ​២​ហិកតា ក្នុង​មួយ​គ្រួសារ ដែល​ត្រូវ​ចាត់ចែង​តាម​នីតិវិធីសម្បទា​នស​ង្គ​ម​កិច្ច​។​ ​ជាមួយគ្នានេះ តំណាង​ប្រជាពលរដ្ឋ​បាន​សន្យាថា រាល់​កា​រប​ដោះស្រាយ​វិវាទ​ខាងលើនេះ ត្រូវអនុវត្ត​នៅក្នុង​មូលដ្ឋាន​ស្រុក​ស្នួល ខេត្តក្រចេះ បញ្ឈប់​ការឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ [ ]

Related news

Latest News
Hashtags:   

វិវាទ​ដីធ្លី​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់​ឈានដល់​ការដោះស្រាយ​បញ្ចប់​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources