Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 5 days ago

ផ្សព្វផ្សាយ​លទ្ធផល​នៃ​សន្និបាត​គ​ណះ​ក​ម្មា​ធិ​ការ​កណ្តាល​លើក​ទី​៤១​អាណត្តិ​ទី​៥​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្តបន្ទាយមានជ័យ​

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: នៅ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការផ្សព្វផ្សាយ​លទ្ធផល នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤១ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩​នេះ​។​ ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​កែ​គឹមយ៉ាន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា មន្ត្រី​គណបក្ស​ថ្នាក់​ខេត្ត ស្រុក ក្រុង និង ចៅសង្កាត់ ឃុំ​ជិត​២.០០០​នាក់ បាន​ចូលរួម​។ ​ក្នុង​កិច្ចប្រជុំ​ស្តីពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤១ អាណត្តិ​ទី​៥​នេះ ផ្តោតលើ​ការងារ​សំខាន់ៗ រួមមាន​ការពិនិត្យ​ពិភាគ្សា​និង​ឯកភាព​លើ​របាយការណ៍ ស្តីពី​សភាព​ការ​ណ៌​ទូទៅ​និង​ការងារ​គណបក្ស​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៩ កែសម្រួល​រចនាសម្ព័ន្ធ និង​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​ចំនួន​៧​រូប​។​ ​ក្នុងនោះ លោក សួន បវរ បាន​មានប្រសាសន៍ថា សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤១ អាណត្តិ​ទី​៥​នេះ បាន​សម្តែង​នូវ​ការគោរព​ដល់​ប្រជាពលរដ្ឋ​គ្រប់ទិសទី ដែល​បានផ្តល់​យុត្តិធម៌​និង​ការជឿជាក់​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បោះឆ្នោត​គាំទ្រ​យ៉ាង​លើសលប់​បំផុត ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹកនាំ​ប្រទេស​សម្រាប់​អណ​ត្តិ​ទី​៦​នេះ​បន្តទៀត​។​ ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​មានប្រសាសន៍​ដែរ​ថា អង្គសន្និបាត​ថ្ងៃនេះ បានកំណត់​យ៉ាងច្បាស់​អំពី​សារសំខាន់​ចាំបាច់ នៃ​ការបន្ត​ដំណើរការ​កែទម្រង់​រដ្ឋ​ស៊ីជម្រៅ​តាម​អភិក្រម ឆ្លុះកញ្ចក់ មុជទឹក ដុល​ក្អែល ព្យាបាល និង​វះកាត់ [ ]

Related news

Latest News
Hashtags:   

ផ្សព្វផ្សាយ​លទ្ធផល​នៃ​សន្និបាត​គ​ណះ​ក​ម្មា​ធិ​ការ​កណ្តាល​លើក​ទី​៤១​អាណត្តិ​ទី​៥​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្តបន្ទាយមានជ័យ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources