Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 5 days ago

ភ្លើង​ឆេះ​ព្រៃ រាលដាល​ជិត​ដល់​លំនៅស្ថាន​ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​នគ​ធំ ត្រូវបាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា​

ដោយ​: បាយ័ន / សៀមរាប​: កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ មាន​ករណី​អគ្គិភ័យ បាន​ឆេះ​វាលស្មៅ និង​គុ​ម្ភ​ព្រៃ នៅ​ភូមិ​អញ្ចាញ​បូក និង​ភូមិ​អារក្ស​ស្វាយ សង្កាត់​នគ​ធំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ​បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍ ពី​អាជ្ញាធរ​មូលដ្ឋាន កម្លាំង នគរបាល​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៣​គ្រឿង អង្គភាព​អាជ្ញាធរ​អប្សរា​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​០២​គ្រឿង ធ្វើ​ការជួយ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់ និង​ទប់ស្កាត់ បង្ការ កុំ​ឲ្យ​ឆេះ​រាលដាល ដល់​លំនៅស្ថាន របស់​បងប្អូន​ប្រជាពលរដ្ឋ​។​ ​ដោយមាន​ការចូលរួម​សហការ​ណ៍ ពី​បងប្អូន​ប្រជា​ការពារ និង​អាជ្ញាធរ​មូលដ្ឋាន កម្លាំង​កង​រា​អាវុធហត្ថ ករណី​អគ្គិភ័យ​ខាងលើនេះ បាន​រលត់​ទាំងស្រុង វិញ នៅវេលា​ម៉ោង​១៥:៣០​នាទី​ថ្ងៃខែ​ដដែល ដោយ​ប្រើប្រាស់​ទឹក បាញ់​ពន្លត់​អស់​ចំនួន​០៤​រថយន្ត​។ ​ករណី​អគ្គិភ័យ​ខាងលើនេះ​បង្ករ​អោយ មានការ​ខូចខាត វាលស្មៅ នឹង គុ​ម្ភ​ព្រៃ លើ​ផ្ទៃដី ទំហំ ប្រហែលជា​១០​ហិកតា តែ​មិនបាន​បង្ករ​អោយមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស និង​លំនៅស្ថាន របស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ ព្រោះ​មានការ​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា ពី​សមត្ថកិច្ច​ជំនាញ​៕ ល​

Related news

Latest News
Hashtags:   

ភ្លើង​ឆេះ​ព្រៃ

 | 

រាលដាល​ជិត​ដល់​លំនៅស្ថាន​ប្រជាពលរដ្ឋ

 | 

នៅក្នុង​សង្កាត់​នគ​ធំ

 | 

ត្រូវបាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources