Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 4 days ago

អាមេរិក​ចាប់ផ្តើម​ដក​សម្ភារៈ​យោធា​អត់​ប្រយោជន៍​ចេញពី​ស៊ី​រី តែ​មិនមែន​ដកទ័ព​ទេ​

​ក្រុមមន្ត្រី​យោធា​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​១១​មករា​ថា យោធា​អាមេរិក​បានចាប់ផ្តើម​បញ្ជូន​គ្រឿង​សម្ភារៈ​មិន​សំខាន់​ចេញពី​ប្រទេស​ស៊ី​រី ប៉ុន្តែ​មិនបាន​ដក​កងទ័ព​ឥឡូវនេះ​ទេ ចំពេល​មាន​ភាពមិនច្បាស់លាស់​ជុំវិញ​ការចាកចេញ​ដែល​បានគ្រោង​ទុករ​បស់ទ័ព​អាមេរិក​ពី​ប្រទេស​វក់វី​ដោយ​សង្គ្រាម​មួយ​នេះ​។​ ​កាលពី​ខែ​មុន លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​អះអាងថា ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​រង​បរាជ័យ​ក្នុងប្រទេស​ស៊ី​រី ហើយ​បាន​និយាយថា ទាហាន​អាមេរិក​ទាំងអស់​កំពុង ​ត្រឡប់​មកវិញហើយ​នៅពេលនេះ​ ​។​ ​ប៉ុន្តែ​នៅ​ប៉ុន្មាន​សប្តាហ៍​ចាប់តាំងពី​លោក​បាន​បញ្ជា​និង​មន្ទីរ​បញ្ច​កោណ​បានចាប់ផ្តើម​អនុវត្ត​វា លោក​ត្រាំ​ខ្លួន​គាត់​ផ្ទាល់​និង​សមាជិក​រដ្ឋបាល​របស់​គាត់​បានចេញ​សារ​ផ្សេងៗ​គ្នា​អំពី​ថា​តើ​ការដក​កងទ័ព​អាច​នឹង​កើតឡើង​ពិតប្រាកដ​នៅពេលណា​។​ ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ត្រាំ លោក​ច​ន បូល​តុ​ន កាលពី​ថ្ងៃអាទិត្យ​ទី​៦​មករា បានប្រកាស​ពី​លក្ខខណ្ឌ​នៃ​ការដក​ទ័ព ដែល​ហាក់ដូចជា​ពន្យារពេល​ឥត​កំណត់​។​ ​បន្ថែម​ពីលើ​ការ​ច្រឡំបល់​នេះ អ្នកនាំពាក្យ​យោធា​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម ​ដំណើរការ​នៃ​ការដក​ទ័ព​ដោយ​ចេតនា​របស់​យើង​ ពី​ប្រទេស​ស៊ី​រី​។​ ​ក្រុមមន្ត្រី​យោធា​អាមេរិក​បានចេញ​មក​ប​ញ្ជា​ក់​ពីស​ម្តី​របស់​អ្នកនាំពាក្យ​រូបនោះ ដោយ​សង្កត់ធ្ងន់ថា ការដក​នេះ​គឺ​មានតែ​ប្រភេទ​សម្ភារៈ​មួយចំនួន​ប៉ុណ្ណោះ​មិនមែន​កងទ័ព​ទេ​។​ ​មន្ត្រី​ការពារជាតិ​អាមេរិក​មួយរូប​បាន​និយាយថា ​យើង​មិន​ដក​កងទ័ព​ចេញ​នៅ​ដំណាក់កាល​នេះ​ទេ​ ​។​ ​មន្ត្រី​យោធា​អាមេរិក​ទី​ពីរបាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា ពួកយោធា​បានរៀបចំ​ការត្រៀមខ្លួន​មួយចំនួន​សម្រាប់​ការដក​ទ័ព​ដោយ​ចេតនា​។​ ​មន្ត្រី​នោះបាន​និយាយថា ​នោះ​រួមបញ្ចូល​ទាំង​ការរៀបចំ​សម្រាប់​ការផ្លាស់​ទី​មនុស្ស​និង​គ្រឿង​បរិក្ខារ ការត្រៀម​កន្លែង​ដើម្បី​ទទួលយក​គ្រឿង​បរិក្ខារ​ដែល​បាន​ដកចេញ​ ដោយ​កត់សម្គាល់ថា គ្មាន​កងទ័ព​ណា​ម្នាក់​ត្រូវបាន​ដកចេញ​នៅឡើយ​ទេ​។​ ​មន្ទីរ​បញ្ច​កោណ​បាន​សង្កត់ធ្ងន់ថា​ខ្លួន​នឹងមិន​ប្រាប់​អំពី​ការ​ចល័ត​ទីរ​បស់ទ័ព​ខ្លួន​ឬ​ផ្តល់​ពេលវេលា​កំណត់​ជាក់លាក់​ថា​ពេលណា​ដែល​ពួកគេ​អាច​នឹង​ចាក​ចេញពី​ប្រទេស​ស៊ី​រី​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

អាមេរិក​ចាប់ផ្តើម​ដក​សម្ភារៈ​យោធា​អត់​ប្រយោជន៍​ចេញពី​ស៊ី​រី

 | 

តែ​មិនមែន​ដកទ័ព​ទេ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources