Wednesday 16 January 2019
Home      All news      Contact us      English
postnews - 4 days ago

ឆ្លងចរន្តអគ្គិសនី ឆាបឆេះរោងអាសន: ផ្អើលសមត្ថកិច្ចទាំងកណ្តាលយប់!

កណ្តាល: មានករណីអគ្គិភ័យមួយបានឆាបឆេះរោងអាសន: បង្កការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង ១១និង១៥នាទី​យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រែកទ្បុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ ប្រតិបត្តិការនេះដែរ កម្លាំងអន្តរាគមន៍ស្រុក ប៉ុស្តិ៍រដ្ឋបាលរកាខ្ពស់ សហការជាមួយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រមទាំងប្រជាពលរដ្ឋ បាននាំគ្នាជួយពន្លត់ ដោយប្រើប្រាស់ទ្បានទឹកចំនួន៤គ្រឿង តែបានបាញ់អស់ចំនួនមួយទ្បាន ក៏រលត់ទាំងស្រុងនៅវេលាម៉ោង១១និង៥០នាទី យប់។ ចំណែកម្ចាស់ផ្ទះឈ្មោះ ឆោម វិចិត្រ ភេទប្រុស អាយុ៤៨ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រែកទ្បុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ។ ក្នុងនោះដែរ ការខូចខាតបាត់បង់រួមមាន៖ ឆេះរោងអាសន:ទាំងស្រុង និងគ្រឿងសក្ការ:បូជាមួយចំនួនទៀត ដែលមានទទឹង៣,៥ម៉ែត្រគុណ៣,៥ម៉ែត្រ មិនបណ្តាលឲ្យឆេះរាលដាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងទ្បើយ។ រីឯមូលហេតុ ករណីនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

Related news

Latest News
Hashtags:   

ឆ្លងចរន្តអគ្គិសនី

 | 

ឆាបឆេះរោងអាសន

 | 

ផ្អើលសមត្ថកិច្ចទាំងកណ្តាលយប់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources