Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 4 days ago

ខែល​ការពារ​អាកាស​ស៊ី​រី​ឆ្លើយតប​នឹង​ការវាយប្រហារ​របស់​ស​ត្រូវ ដោយ​បាញ់​ទម្លាក់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ខែល​ការពារ​អាកាស​ស៊ី​រី​បាន​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​មកលើ​ទីក្រុង​ដា​ម៉ាស ហើយ​បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​។​ ​យោងតាម​ទូរទស្សន៍ Ikhbariya គោលដៅ​ជាច្រើន​ត្រូវបាន​បាញ់​ទម្លាក់​ក្នុងអំឡុង​ការវាយប្រហារ​របស់​ស​ត្រូវ​មកលើ​ទីក្រុង​ដា​ម៉ាស ប្រទេស​ស៊ី​រី​។​ ​ក្រោយមក​ប្រភព​យោធា​មួយ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន SANA របស់​ស៊ី​រី​ថា យន្តហោះ​អ៊ីស្រាអែល​បាន​បាញ់​មី​ស៊ី​ល​ជាច្រើន​ឆ្ពោះទៅកាន់​តំបន់​ជុំវិញ​ទីក្រុង​ដា​ម៉ាស ហើយ​មី​ស៊ី​ល​ភាគច្រើន​ត្រូវបាន​បាញ់​ទម្លាក់​។​ ​យោងតាម​ប្រភព​នេះ ការវាយប្រហារ​តាម​អាកាស​បាន​បណ្តាលឱ្យ​ខូចខាត​ឃ្លាំង​មួយ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ដា​ម៉ាស​។​ ​ប្រភព​មួយ​នៅក្នុង​ក្រសួង​ដឹកជញ្ជូន​របស់​ស៊ី​រី​បាន​បញ្ជាក់ប្រាប់ SANA នៅពេល​ក្រោយមក​នោះ​ថា ចរាចរណ៍​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ដា​ម៉ាស មិន​រង​ផលប៉ះពាល់​ដោយ​ការវាយប្រហារ​នេះ​ទេ​៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

ខែល​ការពារ​អាកាស​ស៊ី​រី​ឆ្លើយតប​នឹង​ការវាយប្រហារ​របស់​ស​ត្រូវ

 | 

ដោយ​បាញ់​ទម្លាក់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources