Wednesday 16 January 2019
Home      All news      Contact us      English
postnews - 4 days ago

សាហាវណាស់! ម៉ូតូ២គ្រឿងពន្លះគ្នាលាន់ដូចរន្ទះ ស្លាប់ម្នាក់ របួសធ្ងន់៣នាក់..

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1G-7970 បានរេចង្កូតមកឆ្វេងដៃបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1P-5981 ដែលកំពុងជិះបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង និង៣នាក់ទៀតរងរបួសធ្ងន់​បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង២០នាទី យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ លើផ្លូវបេតុង ភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង បញ្ជូនអ្នករបួសទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យវាលរេញ និងយកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ពេលក្រោយបន្តទៀត រួចប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Related news

Latest News
Hashtags:   

សាហាវណាស់

 | 

ម៉ូតូ២គ្រឿងពន្លះគ្នាលាន់ដូចរន្ទះ

 | 

ស្លាប់ម្នាក់

 | 

របួសធ្ងន់៣នាក់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources