Wednesday 16 January 2019
Home      All news      Contact us      English
postnews - 4 days ago

ប្រព័ន្ធការពារ​អាកាស​ស៊ី​រី ​ឆ្លើយតប​នឹង​ការវាយប្រហារ​របស់​ស​ត្រូវ ដោយ​បាញ់​ទម្លាក់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​

ស៊ីរី: ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ​បាន​រាយការណ៍​ថា ប្រព័ន្ធ​ការពារ​អាកាស​ស៊ី​រី ​បាន​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​មកលើ​ទីក្រុង​ដា​ម៉ាស ជាមួយនឹងការ​បាញ់​ទម្លាក់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។​ ​យោងតាម​ទូរទស្សន៍ Ikhbariya បានឲ្យដឹងថា គោលដៅ​ជាច្រើនកន្លែង​ ត្រូវបាន​បាញ់​ទម្លាក់ ​ក្នុងអំឡុង​នៃការវាយប្រហារ​របស់​ស​ត្រូវ​មកលើ​ទីក្រុង​ដា​ម៉ាស។​ ​ប្រភព​ពីមន្ត្រីយោធា​ម្នាក់ ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន SANA របស់​ស៊ី​រី​ថា យន្តហោះ​អ៊ីស្រាអែល ​បាន​បាញ់​មី​ស៊ី​ល​ជាច្រើនគ្រាប់​ឆ្ពោះមកកាន់​តំបន់​ជុំវិញ​ទីក្រុង​ដា​ម៉ាស ខណ:មី​ស៊ី​ល​ភាគច្រើន​ត្រូវបាន​បាញ់​ទម្លាក់ ដោយប្រព័ន្ធការពារអាកាសស៊ីរី​។​ ​​ប្រភពដដែល​បានបញ្ជាក់ថា ការវាយប្រហារ​នេះ បាន​បណ្តាលឲ្យរងការ​ខូចខាត​ឃ្លាំង​មួយ ​នៅ​ព្រលានយន្តហោះ​អន្តរជាតិក្រុង​ដា​ម៉ាស​៕

Related news

Latest News
Hashtags:   

ប្រព័ន្ធការពារ​អាកាស​ស៊ី​រី

 | 

​ឆ្លើយតប​នឹង​ការវាយប្រហារ​របស់​ស​ត្រូវ

 | 

ដោយ​បាញ់​ទម្លាក់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources