Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 4 days ago

ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩

​ឆ្នាំជូត​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​បើ​សម្រេចចិត្ត អ្វី​ឱ្យ​ប្រយ័ត្ន​កើត​នូវ​បញ្ហា​មិនល្អ​ដល់​ថ្ងៃក្រោយ​ទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក ផល​កម្រៃ​មិនសូវមាន​ស្ថានភាព​តានតឹង​ប៉ុន្មាន​ទេ ប៉ុន្តែ​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់បង់​របស់​ដោយ​ប្រការ ណាមួយ​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ពុំសូវល្អ​ប៉ុន្មាន​ទេ​គួរ​ប​ន្ថៃ​ម​ការប្រុងប្រយ័ត្ន​ពី​បញ្ហា​ចរាចរ​បន្តិច ទើប​ប្រសើរ​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើជា​គូស្នេហ៍​ទើប​ស្គាល់គ្នា​ងាយ​បាត់បង់​ទៅវិញ​និង​មាន​ភាព​ចិត្ត​រារែក​ច្រើន​៕ ​ឆ្នាំឆ្លូវ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ឬ​ចរចា​បញ្ហា​អ្វីមួយ​ពីព្រោះ ថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។ ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជា និច្ច​។ ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕ ​ឆ្នាំខាល​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ការបំពេញ​កិច្ចការងារ​អ្វី​របស់​លោកអ្នក​ប្រៀប​ដូច​អុំទូក​បញ្ច្រាស ទឹក​និង​មានតែ​ក្រុមមនុស្ស​ព្យាបាទ​យាយី​ច្រើន​។​ចំពោះ​ក្នុង​រង្វង់​គ្រួសារ​វិញ​ស្វាមីភរិយា​មាន​ភាព ល្អូកល្អិន​ល្អ​ដូច្នេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​ទើប​រក្សា​ភាព​សុខដុម​នេះ​បានយូរ​អង្វែង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មួយរយៈ​ពេលនេះ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល ណាស់​ដូច្នេះ​គប្បី​មានការ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​សៅហ្មង​និង​សោះកក្រោះ​ច្រើន​៕ ​ឆ្នាំថោះ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​អ្វីដែល​ធ្វើ​រួចរាល់​ហើយ​គប្បី​ត្រួតពិនិត្យ​ឡើងវិញ​ពីព្រោះថា​ងាយ​កើត​បញ្ហា​ក្រឡាប់ចាក់​ពី​ត្រូវ​មក​ខុស​វិញ​ណាស់​។​ក្រៅពីនេះ​សម្រាប់​បុរស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ​បន្តិចបន្តួច​កើតឡើង​ដោយ​ប្រការ​ណាមួយ​។ នៅថ្ងៃនេះ​ដែរ​ចំពោះ​លោកអ្នក​ដែល​ចង់ ពង្រីក​មុខរបរ​រក​ស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​តែង​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។ ​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ត្រូវរ៉ូវ​គ្នា​ហើយក៏​ងាយ​ព្រាត់ប្រាស់​ទៅវិញ​ផង​៕ ​ឆ្នាំរោង​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ជោគ​មានជ័យ ហើយ​ដំណើរ​ជីវិត​មាន​ភាព សុខដុម​គ្រាន់​គាប់ប្រសើរ​។​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​បញ្ហា​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់កាស​តែង​ឆាប់​ទទួលជោគជ័យ​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​កក់​ក្តៅចិត្ត​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ជានិច្ច​៕ ​ឆ្នាំម្សាញ់​​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​មានការ​ប្រកបការងារ​តែងមាន​ភាពរលូន​ល្អ​ហើយ​ពិសេស​អាច បញ្ចប់​តាម​គោលដៅ​ថែមទៀត​។ អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគ ផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ​មួយ ដង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មានការ​ផ្សំផ្គុំ​ជា​គ្រួសារ​ល្អ​ប្រពៃ​បំផុត​៕ ​ឆ្នាំមមី​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​តែង​យាយី​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​។​ក្នុងពេល​នេះដែរ​ទ្រព្យ​សំណាង​របស់លោក​អ្នក​មិន​ទៀងទាត់​ឡើយ​ម្ល៉ោះហើយ​មិន​គប្បី​ធ្វើ​អ្វី​ហក់លោត​ពេក​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ណាមួយ​អស់​ប្រាក់កាស​ពី​ខ្លួន​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​ត្រូវ​ផ្តោះផ្តង​ឌី​ដងដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើតការ​ឈ្លោះ វិវាទ​ឈានដល់​ការបែកបាក់​៕ ​ឆ្នាំមមែ​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មានរឿង​រ៉ាវ​ថ្មីៗ​ចូលមក​ច្រើន ដូច្នេះ​ត្រូវ​ចេះ​តស៊ូ​អត់ធ្មត់​ខ្លះ ទើប​ឆ្លង​គ្រា​លំបាកៗ​ទាំងនេះ​ទៅរួច​។​ការប្រកប​ការងារ​លោក​អ្នកមាន​ការនឿយហត់​ច្រើន​ហើយ​បើទោះបី​ធ្វើ​អ្វី​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​គាប់​បំណង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​មួយ​រយះ​ពេលនេះ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់​ដូច្នេះ​គប្បី​មានការ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​ប្រពៃ​ល្អ​ហើយ​តែងមាន​ក្រុម មនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​តិចតួច​បំផុត​តែ​ងាយ​ថយក្រោយ​ណាស់​៕ [ ]

Related news

Latest News
Hashtags:   

ថ្ងៃទី​១២

 | 

ខែមករា

 | 

ឆ្នាំ​២០១៩

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources