Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 4 days ago

ក្រោយ​ចិន​និយាយ​អួត​អំពី​កាំជ្រួច​ប្រល័យ​កោះ​ហ្កាំ អាមេរិក​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​B-2​និង​ទាហាន​២០០​នាក់​ទៅកាន់​មូលដ្ឋាន​ភៀ​ល ហា​ប៊័រ​(វីដេអូ)

​ក្រសួងការពារជាតិ​អាមេរិក​បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​មួយ​ថា យន្តហោះ​ទម្លាក់​គ្រាប់​អាច​បំបាំងកាយ​ពី​រ៉ា​ដា​ធុន​B-2​ចំនួន​៣​គ្រឿង រួមទាំង​ទាហាន​២០០​នាក់​​បាន​ចុះចត​នៅ​មូលដ្ឋាន​មួយ​នៅ​កំពង់ផែ​ភៀ​ល ហា​ប៊័រ ក្នុង​រដ្ឋ​ហា​វ៉ៃ ដើម្បី​ចូលរួម​ល្បាត​ដែនអាកាស​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​២៤​ម៉ោង​លើ​២៤​ម៉ោង​។​ ​ហ្សូ​សួរ ដរ នាយក​ក្រុម​ប្រតិបត្តិការ​393 Bomb បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១១​មករា​ថា​«​ការបញ្ជូន​ទៅកាន់​កោះ​ហា​វ៉ៃ​អាចអោយ​យើង​បង្ហាញ​មហាជន​អាមេរិក​និង​អន្តរ​​ជាតិ​ថា B-2​ល្បាត​ឃ្លាំមើល​ពេញ​២៤​ម៉ោង​ក្នុង​មួយថ្ងៃ ៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដោយ​ត្រៀម​ការពារ​ប្រទេស​យើង​និង​សម្ពន្ធមិត្ត​»​។​ ​ក្រសួង​បាន​និយាយថា ការមកដល់​នៃ​យន្តហោះ​និង​ទាហាន​ទាំងនេះ​សំគាល់​វត្តមាន​របស់​យន្តហោះ​បំបាំងកាយ​នេះ​លើក​ទី​២​នៅ​ហា​វ៉ៃ​ដោយ​កាលពី​លើក​ទី​១​នៅ​​ខែសីហា ឆ្នាំ​២០១៨​។​វា​ជាការ​ដូរ​វេន​គ្នា​នៅ​ទូទាំង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដើម្បី​បញ្ចូល​សមត្ថភាព​ជាមួយ​ដៃគូ​ក្នុង​តំបន់​និង​រក្សា​ជំនាញ​របស់​ទាហាន​អាកាស​។​ ​តែបើ​តាម​សារព័ត៌មាន​រុស្ស៊ី​ការបញ្ជូន​យន្តហោះ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​ចិន​និយាយ​អួត​អំពី​កាំជ្រួច​«​ប្រល័យ​កោះ​ហ្កាំ​»​ដែលជា​មូលដ្ឋាន​យោធា​អាមេរិក​ដ៏​ធំ​នៅ​​ប៉ាស៊ីហ្វិក​។​ការដាក់​B-2​នៅ​ហា​វ៉ៃ​អាចអោយ​វា​ហាត់​សមជា​មួយ​យន្តហោះ​F-22 Raptors នៅ​កង​យន្តហោះ​ប្រយុទ្ធ​199th Fighter Squadron​នៅ​ហា​វ៉ៃ​។​ការហ្វឹកហាត់​​នេះ​កើតមានឡើង​ក្រោយពី​យោធា​ចិន​ប្រកាស​ប្រើ​កាំជ្រួច​ផ្លោង​DF-26 ដែល​គេ​ហៅថា​«​ជន​ប្រល័យ​កោះ​ហ្កាំ​» កាលពី​ឆ្នាំមុន​។​ទោះជា​យ៉ាងណា កម្លាំង​ទ័ពអាកាស​​អាមេរិក​មិនដែល​បាន​និយាយ​ភ្ជាប់​កាំជ្រួច​ចិន​ជាមួយនឹង​ការបញ្ជូន​B-2​ទៅ​ហា​វ៉ៃ​ទេ​។​ ​ការធ្វើ​ប្រតិបត្តិការ​ចេញពី​ហា​វ៉ៃ អាចអោយ​យន្តហោះ​ដ៏​ថ្លៃ​នេះ​គេ​ចេញពី​គ្រោះថ្នាក់​នៃ​កាំជ្រួច​ចិន​។​B-2 Spirit​អាច​ត្រូវគេ​ចាត់ទុកថា​ជា​យន្តហោះ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​។​តំលៃ​របស់​វា​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយគ្រឿង ឯ​គុណភាព​វិញ​គ្មាន​គូ​ប្រៀប គឺអាច​គេច​ចេញពី​រ៉ា​ដា​និង​ប្រព័ន្ធ​ទំនើប​ផ្សេងៗ អាច​វាយប្រហារ​ដោយ​គ្រាប់​​ធម្មតា​និង​គ្រាប់​នុយក្លេអ៊ែរ​។​ ​ចំណែក​កាំជ្រួច DF-26​របស់​ចិន ត្រូវបាន​វិស្វករ​ចិន​ហៅថា​«​ជន​ពិឃាត​កោះ​ហ្កាំ​»​ដោយសារតែ​អាច​ផ្ទុ​ក្បាល​គ្រាប់​ធម្មតា​ឬ​នុយក្លេអ៊ែរ និង​វាយប្រហារ​ដល់​មូលដ្ឋាន​អាមេរិក​​នៅ​កោះ​ហ្កាំ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​នេះ ដែល​នៅ​ចម្ងាយ​តែ​៤.០០០​គីឡូម៉ែត្រ​ពី​ដីគោក​ចិន​ខណៈ​កាំជ្រួច​នេះ​មាន​រង្វង់​ប្រតិបត្តិការ​ដល់​ទៅ​៤.៥០០​គីឡូម៉ែត្រ​៕​ដោយ​:​វាសនា​ ​

Related news

Latest News
Hashtags:   

ក្រោយ​ចិន​និយាយ​អួត​អំពី​កាំជ្រួច​ប្រល័យ​កោះ​ហ្កាំ

 | 

អាមេរិក​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​B

 | 

2​និង​ទាហាន​២០០​នាក់​ទៅកាន់​មូលដ្ឋាន​ភៀ​ល

 | 

ហា​ប៊័រ​

 | 

វីដេអូ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources