Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 4 days ago

ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន ត្រូវបាន​ផ្តល់​សិទ្ធិ​ជ្រកកោន​នៅ​កាណាដា​

​នាង Rahaf Mohammed al-Qunun ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​បាន​រត់គេច​ចេញពី​គ្រួសារ​របស់​នាង​ហើយ​បាន​ជាប់​នៅ​អា​កាយ​យានដ្ឋាន​ក្រុង​បាងកក​នោះ កំពុងធ្វើដំណើរ​​ទៅកាន់​ប្រទេស​កាណាដា​បន្ទាប់ពី​នាង​ត្រូវ​បានផ្តល់​ឋានៈ​ជា​ជន​សុំ​សិទ្ធិ​ជ្រកកោន​។​ ​ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត អាយុ​១៨​ឆ្នាំនេះ បាន​ព្យាយាម​ទៅដល់​ប្រទេស​អូ​ស្ត្រា​លពី​ទីក្រុង​បាងកក​ប៉ុន្តែ ពីដំបូង​ស្ត្រី​នេះ​ត្រូវបាន​និយាយប្រាប់​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​គូ​វ៉ែត ជា​​ទី​ដែល​គ្រួសារ​របស់​នាង​បាន​កំពុង​រង់​ចាំំ​។​ ​នាង​បាន​បដិសេធ​មិន​ត្រឡប់​ទៅវិញ​ហើយ​បាន​ឃុំ​ខ្លួនឯង​នៅ​បន្ទប់​សណ្ឋាគារ​របស់​នា​ង​នៅ​អាកាសយា​ដ្ឋា​ន​ក្រុង​បាងកក ដែល​បាន​នាំឱ្យមាន​ការចាប់អារម្មណ៍​ជា​​អន្តរជាតិ​។​ ​នាង​បាន​និយាយ​នាង​បានសម្រេច​ចិត្ត​បោះបង់​ការ​កាន់សាសនា​អ៊ីស្លាម ដែល​អាច​នឹង​ត្រូវបាន​ដាក់ទោស​រហូតដល់​ស្លា​ប់ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​ ​ភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​បាន​និយាយថា ខ្លួន​ចាត់ទុក​នាង​ជា​ជនភៀសខ្លួន​ស្របច្បាប់ ៕ដោយ៖សុខា/sn ​​នាង Rahaf Mohammed al-Qunun ស្ថិតនៅ​អគារ​អង្គការ​សហ​ប្រ​ហ​ជា​ជាតិ​មួយ​នៅមុន​ពេល​ចាក​ចេញពី​ទីក្រុង​បាងកក​ ​

Related news

Latest News
Hashtags:   

ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន

 | 

ត្រូវបាន​ផ្តល់​សិទ្ធិ​ជ្រកកោន​នៅ​កាណាដា​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources