Wednesday 23 January 2019
Home      All news      Contact us      English
rasmeinews - 12 days ago

ប៉ូលិស តាម​បង្ក្រាប​បទល្មើស តែ​ចុងក្រោយ បែរជា​ប៉ូលិស​បង្ក្រាប​ប៉ូលិស​វិញ​!

​ភ្នំពេញ​៖ ប៉ូលិស ៥​នាក់ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ផ្កាយ​មួយ បម្រើការ​នៅ​គណៈ ក​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ត្រូវបាន​ប៉ូលិស​កងកម្លាំង​តម្រួត​បទបញ្ជា ប្រដាប់​ដោយ​កាំភ្លើង អាកា​ស្វ័យ​បត់​គ្រប់​ដៃ បាន​ចាប់​ក្រៀក ចាប់​អូស​ញាត់​ឡាន ទាំង​កណ្តាលថ្ងៃត្រង់​។ ហេតុការណ៍ ប៉ូលិស​ចាប់​បង្ក្រាប​ប៉ូលិស​នេះ បានកើត​ឡើង នៅ​ដើម​មហាវិថី​ហាណូយ ជិត​ស្ពាន​អាកាស ផ្សារ​ដី​ហុយ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ ​ការចាប់​ប៉ូលិស​ទាំង ៥​នាក់ នៅ​អង្គភាព​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បានធ្វើ​ឡើង ខណៈដែល​ពួកគេ ជិះឡាន តាម​បង្ក្រាប​រថយន្ត​ដឹក​បារី​ក្លែងក្លាយ​មួយគ្រឿង​។ សកម្មភាព​ដេញ បង្ក្រាប​ឡាន​ដឹក​បារី​ក្លែងក្លាយ​នេះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទូច យុ​ទ្ធា អនុប្រធាន​លេខា ធិ​ការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ អះអាងថា មានការ​ឯកភាព ពី​ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ លោក ងិន ពេជ្រ​។ ​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទូច យុ​ទ្ធា បាន​លើកឡើងថា [ ]

Related news

Latest News
Hashtags:   

ប៉ូលិស

 | 

តាម​បង្ក្រាប​បទល្មើស

 | 

តែ​ចុងក្រោយ

 | 

បែរជា​ប៉ូលិស​បង្ក្រាប​ប៉ូលិស​វិញ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources