Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 4 days ago

​ម៉ូតូ​កង់​បី​បុក​ជាមួយ​រថយន្ត​ស្តា​រិច​ជាប់​អ្នកបើកបរ​

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង​អ្នកបើកបរ​បើក​រំលោភ​ទៅលើ​បំណែក​ផ្លូវ​ម្ខាង​ទៀត ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ស្តា​រិច​បើក​ច្រាសទិស​បណ្តាលឱ្យ​រមួល​រួញ​កៀប​ជាប់​អ្នកបើកបរ​នៅក្នុង​កង់​បី​។ យក​មិន​ចេញ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ ហៅ​ស្នើសុំ​ឲ្យ​ក្រុម​សង្គ្រោះ​របស់​អង្គភាព​៧១១ ទៅ​ជួយ​វះ​ទាញយក​ជនរងគ្រោះ​ចេញ​ដើម្បី​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ ​ហេតុការណ៍​បានកើត​ឡើង​ស្ថិតនៅលើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុស្សី​មុខ​ព្រលានយន្តហោះ​ភូមិ​ក្បាលដំរី​១​សង្កាត់​កា​កាប​១​ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩ ។​ ភាគី​ខាង​ម៉ូតូ​កង់​បី​ឥណ្ឌា​ពណ៌​លឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 1HF-0953 បើកបរ​ដោយ​ឈ្មោះ​ឆាយ​ថង​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​មុខរបរ​រត់​ម៉ូតូ​កង់​បី​ស្នាក់នៅ​ភូមិ​ព្រៃទា​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ រងរបួស​បាក់ជើង​ឆ្វេង​។​ចំណែក​ភាគី​រថយន្ត​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AU-4017 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ ។​ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ក្រោយពី​យក​ជនរងគ្រោះ​បាន​ហើយ សម្ភារៈ​រថយន្ត​និង​ម៉ូតូ​កង់​បី ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះទៅពិនិត្យ​ជាក់ស្តែង​វាស់វែង​រួច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕S/​

Related news

Latest News
Hashtags:   

​ម៉ូតូ​កង់​បី​បុក​ជាមួយ​រថយន្ត​ស្តា​រិច​ជាប់​អ្នកបើកបរ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources