Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 4 days ago

បញ្ជូន​យុវជន​ម្នាក់​និង​ម៉ា​ទឹកកក​ជិត​៤​ក្រាម​ទៅ​អាវុធហត្ថ​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០១៩​បាន​បញ្ជូន​យុវជន​ម្នាក់​និង​ម៉ា​ទឹកកក​ជិត​៤​ក្រាម​ទៅ​អាវុធហត្ថ​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ ក្រោយពេល​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មោងឫស្សី​ឃាត់ខ្លួន​បាន​កាលពី​យប់​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្សារ​មោង​ថ្មី​ស្ថិត​ក្នុងភូមិ​កន្សៃ​បន្ទាយ​ឃុំ​មោង​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង​ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួន​។​ ​លោក​ម៉ៅ​ហ៊​ត​មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​វុទ្ធី ថា​រិ​ន​ហៅ​ក្រឹម​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​ធ្វើស្រែ​រស់នៅ​ភូមិ​ប្រឡាយ​ឃំ​ុ​មោង ស្រុក​មោងឫស្សី ។​ដោយឡែក​សម្ភារៈ​ដែល​ចាប់​យកបាន​រួមមាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ម្សៅ​ក្រាម ពណ៌​ស​ថ្លា​ចំនួន​២​កញ្ចប់​ទម្ងន់​៣,៦៥​ក្រាម​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ក្រហម​ស៊េរី​២០១៦​គ្មាន​ផ្លាកលេខ លេខ​តួ​+​លេខ​ម៉ាស៊ីន​១០៤៨៥៩០ ។​ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​យុវជន​សង្ស័យ​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ដេ​ម្បី​ចាត់​ការបន្ត​តាម​នីតិវិធី​៕S/ ​

Related news

Latest News
Hashtags:   

បញ្ជូន​យុវជន​ម្នាក់​និង​ម៉ា​ទឹកកក​ជិត​៤​ក្រាម​ទៅ​អាវុធហត្ថ​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources