Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 4 days ago

​ជាប់​និយាយ​ទួ​រ​ស័ព្ទ​បើករថយន្ដ​បុក​រៈ​ម៉ូតូ​និង​រថយន្ដ​ជាច្រើន​គ្រឿង​

​ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​នារី​ម្នាក់​បើករថយន្ដ​ម៉ាក​តូយ៉ូតា​ព្រូស​រវល់​តែ​និយាយ​ទូរ​ស័​ព្វ​ក៏​រេ​ចង្កូត​បុក​រៈ​រឺ​ម៉ក​ម៉ូតូ​កង់​បី​មួយគ្រឿង​ម៉ូតូ​៣​គ្រឿង​និង​រថយន្ដ​មួយគ្រឿង​ទៀត​បង្ក​ការភ្ញាក់ផ្អើល​។​ហេតុនេះ​កើតឡើង​នៅ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ​ក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៩​។​ ​រថយន្ដ​បង្ករ​ម៉ាក តូយ៉ូតា​ព្រូស​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AE-5854 បើកបរ​ដោយ​នារី​ម្នាក់​។ ចំណែក​សម្ភា​រះ​ដែល​ខូចខាត​រួមមាន​ម៉ូតូ​៣​គ្រឿង​រឺ​ម៉ក​ម៉ូតូ​កង់​បី​មួយគ្រឿង​និង​រថយន្ដ​ម៉ាក​ឡិច​ស៊ី​RX300​មួយគ្រឿង​។​ ក្រោយពី​ត​ហេតុ​ម្ចាស់​រថយន្ដ​បាន​ព្យាយាម​ធ្វើការ​សម្របសម្រួល​ជាមួយ​ភាគី​ទាំងអស់​ដោយ​ព្រម​សង​ថ្លៃ​ខូចខាត​ទៅអោយ​ម្ចាស់​រឺ​ម៉ក​ម៉ូតូ​កង់​បី​ចំនួន​៣២៥​ដូ​ល្លារ​។​ចំណែក​ម៉ូតូ​ពីរ​គ្រឿង​និង​រថយន្ដ​មួយគ្រឿង​ទៀត​ដែល​ម្ចាស់​ទាមទារ​ថ្លៃ​ខូចខាត​ថ្លៃ​ពេក​ទើប​ដោះស្រាយ​គ្នា​មិនត្រូវ​ក៏​សម្រេច​ឱ្យកម្លាំង​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​

Related news

Latest News
Hashtags:   

​ជាប់​និយាយ​ទួ​រ​ស័ព្ទ​បើករថយន្ដ​បុក​រៈ​ម៉ូតូ​និង​រថយន្ដ​ជាច្រើន​គ្រឿង​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources