Wednesday 23 January 2019
Home      All news      Contact us      English
postnews - 12 days ago

មិនគួរជឿ កំពូលតារាសម្ដែងថៃល្បីល្បាញ ប្រកាសបណ្ដាក់ទុននៅកម្ពុជា

កាលពីល្ងាចថ្ងៃទី១០ មករា គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ ក្នុងពេលដែលកំពូលតារាសម្ដែងថៃល្បីល្បាញអ្នកនាង Vicki Sunisa Jett ដែលគេបានស្គាល់ក្នុងភាពយន្តភាគថៃ ជាពិសេសក្នុងរឿង «យ៉ានីកំពូលស្នេហ៍» និងភាពយន្តផ្សេងទៀតរាប់មិនអស់ ស្រាប់តែបានបង្ហាញមុខនៅប្រទេសកម្ពុជា ព្រមជាមួយនឹងការប្រកាសថា អ្នកនាងបង្ហាញខ្លួន ក៏ព្រោះតែបានសម្រេចបណ្ដាក់ទុនលើមុខជំនួញមួយ។ ការបង្ហាញខ្លួនរបស់អ្នកនាង ត្រូវបានធ្វើឡើងនៅក្នុងពិធី ចុះហត្ថលេខាចាប់ដៃ រវាងភាគីគ្លីនិកកែសម្ផស្ស អ៊ីវ៉ូលដែលគ្លីនិកវះកាត់កែសម្ផស្សនៅកម្ពុជា ជាមួយនឹងភាគី២ផ្សេងទៀត និងពិធីកាត់ខ្សែបូរបើកសម្ពោធគ្លីនិកអ៊ីវ៉ូល ដែលមានទីតាំងស្ថិតនៅម្ដុំបឹងកេងកង។ តារាសម្ដែងថៃ អ្នកនាង Vicki Sunisa Jett បានថ្លែងក្នុងវេទិកាសិន្និសីទ នាថ្ងៃនោះថា ជាលើកទី២ហើយ ដែលអ្នកនាងមកដល់ប្រទេសកម្ពុជា ដោយការបង្ហាញខ្លួនលើកនេះ គឺមកចុះហត្ថលេខាធ្វើជំនួញមួយ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការចុះមកលើកមុនគឺក្នុងបំណងស្ទាបស្ទង់ទីផ្សារធ្វើជំនួញ។ នៅក្នុងប្រទេសថៃ អ្នកនាងថាខ្លួនគឺជាអ្នកបង្កើតផលិតផលថែរក្សាសម្រស់ ម៉ាក Liv White Diamond ដែលរួមមាន ផលិតផលឡេ និងផលិតផលថែរក្សាស្បែកល្បីល្បាញប្រចាំប្រទេសថៃ ដោយមានទីផ្សារពេញនិយម ប្រមាណជា៣ឆ្នាំមកហើយ។ អ្នកនាងបាន សម្រេចចិត្តប្រគល់សិទ្ធិឲ្យចែកចាយផលិតផលរបស់ខ្លួនទៅឲ្យកញ្ញា គង់ កែវមរកត ហៅហ្វាងកែវ ដែលជានាយកប្រតិបត្តិគ្លីនិកអ៊ីវ៉ូល ដើម្បីឲ្យកញ្ញា និងគ្លីនិកអ៊ីវ៉ូលទាំងមូល [ ]

Related news

Latest News
Hashtags:   

មិនគួរជឿ

 | 

កំពូលតារាសម្ដែងថៃល្បីល្បាញ

 | 

ប្រកាសបណ្ដាក់ទុននៅកម្ពុជា

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources