Wednesday 16 January 2019
Home      All news      Contact us      English
khmer-note - 4 days ago

សញ្ញា ៧ យ៉ាងបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាស្ទះសរសៃឈាមក្រហម

ការស្ទះសរសៃឈាមក្រហម ឬសរសៃអាទែ គឺជាបញ្ហាសុខភាពធ្ងន់ធ្ងរមួយ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត​ ខណៈដែលជនរងគ្រោះភាគច្រើនមិនសូវបានចាប់អារម្មណ៍ជាមួយនឹងបញ្ហាមួយនេះទេ។ ជាទូទៅបញ្ហានេះកើតឡើង ដោយកត្តាជាច្រើនដូចជា ការជក់បារីច្រើនហួសកម្រិត ធាត់លើសទម្ងន់ មានបញ្ហាសំពាធឈាម និងមានកម្រិតកូលេស្តេរ៉ុលក្នុងឈាមខ្ពស់ជាដើម។ ខាងក្រោមនេះជាសញ្ញា ៧ យ៉ាង ដែលបញ្ជាក់ថា លោកអ្នកកំពុងតែមានបញ្ហាស្ទះសរសៃឈាមក្រហម៖ ១. មានការឈឺចាប់នៅក្នុងកំភួនជើង ភ្លៅ និងត្រគៀក ពេលដើរ ឬក្នុងអំឡុងពេលធ្វើសកម្មភាពផ្សេងៗ។ ២. ឈឺទ្រូងជាញឹកញាប់ ដែលបញ្ហានេះកើតមានព្រោះលំហូរឈាមទៅកាន់បេះដូងថយចុះ។ ៣. លោកអ្នកចេះតែស្រវាំងភ្នែកជាប្រចាំ ទោះនៅក្នុងពេលដែលលោកអ្នកមានអារម្មណ៍ថាស្រួលខ្លួនក៏ដោយ។ ៤. ខ្នងផ្នែកខាងក្រោមរបស់លោកអ្នកឈឺចាប់ជាប្រចាំ ទាំងពេលអង្គុយ និងពេលដើរ។ ៥. ដកដង្ហើមថប់ៗ និងឆាប់ហត់ជាងធម្មតា។ ៦. ដៃ និងជើងរបស់លោកអ្នក ត្រជាក់ជាប្រចាំ។ ៧. មានអាការវិលមុខ និងអស់កម្លាំងជាប្រចាំ។ ក្នុងករណីដែលលោកអ្នកកើតមានអការទាំង ៧ ខាងលើនេះ សូមប្រញាប់ទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់៕ អត្ថបទ៖ ភក្តី ប្រភព៖ brightside The post សញ្ញា ៧ យ៉ាងបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាស្ទះសរសៃឈាមក្រហម appeared first on Khmernote.

Related news

Latest News
Hashtags:   

សញ្ញា

 | 

យ៉ាងបញ្ជាក់ថា

 | 

អ្នកកំពុងតែមានបញ្ហាស្ទះសរសៃឈាមក្រហម

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources