Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 4 days ago

បា​សេ​ឡូ​ណា​ត្រៀម​ដាក់សំណើ​ដែលមាន​តម្លៃ​៥០​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែបម្រើ​ស្លាប វី​ល​លៀន​

​ក្លិប បា​សេ​ឡូ​ណា​(Barcelona) ចាប់ផ្តើម​ត្រៀម​ដាក់សំណើ​ជា​កញ្ចប់​ទឹកប្រាក់​បូក​បន្ថែម​កីឡាករ ម្នាក់​ដែលមាន​តម្លៃ​សរុប​៥០​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែបម្រើ វី​ល​លៀន (Willian) របស់​ក្លិប​ឆេ​ល​ស៊ី​។​ ​ ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នេះ​ចង់​ផ្តល់ជូន​ខ្សែបម្រើ​ប្រេ​ស៊ី​ល ម៉ា​លកំ (Malcom) បូករួម​កញ្ចប់​ទឹកប្រាក់ ដើម្បី​ដូរ​យក​ខ្សែបម្រើ វី​ល​លៀន ដែល​សំណើ​ផ្ទេរ​ទៅកាន់​ក្លិប Barcelona កាលពី​ឆ្នាំមុន ត្រូវ​បរាជ័យ​។​ ​ ​ម៉ា​លកំ ផ្ទេរ​ពី​ក្លិប ប៊រ​ដូ​(Bordeaux) ក្នុងតម្លៃ​៣៨​លាន​ផោន​កាលពី​រដូវក្តៅ​ឆ្នាំមុន ប៉ុន្តែ​ខកខាន មិនបាន​បង្ហាញ​សមត្ថភាព​កម្រិត​កំពូល​របស់ខ្លួន ហើយ​នៅពេលនេះ​មាន​ក្លិប​ជាច្រើន​ចង់បាន កីឡាករ​រូបនេះ​។​ ​ ​ក្លិប Barcelona បាន​ទិញ​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ បន្ទាប់ពី​សំណើ​ផ្ទេរ​កីឡាករ វី​ល​លៀន ត្រូវ​ក្លឹប​ឆេ​ល​ស៊ី​បដិសេធ​បី​លើក​។​ ​ ​ក្លឹប​ឆេ​ល​ស៊ី​បាន​បដិសេធ​សំណើ​ផ្ទេរ ដែល​កើន​ដល់​៦៥​លាន​ផោន​កាលពី​ខែកក្កដា ប៉ុន្តែ​គួរតែ​គ្មាន បញ្ហា​ទេ​នៅពេលនេះ ខណៈពេល វី​ល​លៀន ឈានចូល​វ័យ​៣០​ឆ្នាំ និង​នៅសល់​កិច្ចសន្យា ១៨​ខែ​ក្នុង​កិច្ចសន្យា​។​ ​ ​​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) អន្ទះសា​ចង់​ពង្រឹង​ក្រុម​ជាជាង​បាត់បង់​កីឡាករ​សំខាន់ៗ បន្ថែមទៀត ប៉ុន្តែ​ដឹង​ច្បាស់​ថា ក្លឹប​ឆេ​ល​ស៊ី​ចង់បាន​កីឡាករ​ដែលមាន​វ័យក្មេង​ក្នុង​ក្រុម​ជម្រើស [ ]

Related news

Latest News
Hashtags:   

បា​សេ​ឡូ​ណា​ត្រៀម​ដាក់សំណើ​ដែលមាន​តម្លៃ​៥០​លាន​ផោន

 | 

ដើម្បី​ផ្ទេរ​ខ្សែបម្រើ​ស្លាប

 | 

វី​ល​លៀន​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources