Wednesday 16 January 2019
Home      All news      Contact us      English
postnews - 4 days ago

ផ្អើលឈូឆរ! ករណីក្មេងពុលអាហារជាច្រើននាក់ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ: (ព័ត៌មានបឋម) នៅវេលាម៉ោង៨ និង១២នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មានករណីក្មេងពុលអាហារ នៅចំណុចភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។ ក្មេងដែលពុលមានចំនួន១៤២នាក់ រស់នៅភូមិឃុំខាងលើ ក្រោយកើតហេតុក្មេងទាំងនោះ ត្រូវបានបញ្ជូនមកសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកស្រុកព្រះនេត្រព្រះ និងត្រូវបានពេទ្យអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន៩០នាក់ បន្ទាប់ពីមានអាការ:ធូស្រាល នៅសល់៥២នាក់ ក្នុងនោះមានស្រី២៩នាក់ កំពុងសម្រាកព្យបាលបន្ត។ មូលហេតុក្មេងទាំងនោះ បានញាំអាហារដែលជនជាតិកូរ៉េ ចុះចែកកាលពីវេលាម៉ោង ២រសៀល ដោយក្នុងម្នាក់ទទួលបានបាយ០១កញ្ចប់ ទឹកសុទ្ធ០១ដប នៅពេលញាំរួចដល់ម៉ោងកើតហេតុខាងលើ ទើបមានអាការពុលតែម្ដង៕

Related news

Latest News
Hashtags:   

ផ្អើលឈូឆរ

 | 

ករណីក្មេងពុលអាហារជាច្រើននាក់

 | 

នៅបន្ទាយមានជ័យ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources