Wednesday 16 January 2019
Home      All news      Contact us      English
postnews - 4 days ago

លួចទូរស័ព្ទបាន២ថ្ងៃ ត្រូវសមត្ថកិច្ចក្របួច.កជាប់ អូសចូលប៉ុស្តិ៍

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះទី២ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាន កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុងក្រុម៣ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។ ជនសង្ស័យឈ្មោះ ហែម ជាតិ ភេទប្រុស ជាមុខសញ្ញាលួចទូរស័ព្ទដៃគេ មួយគ្រឿងម៉ាក ហ៊ូវៃ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅចំនុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុមទី៣ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ ក្រោយពីបានឃាត់ខ្លួន កម្លាំងជំនាញបានកសាងសំណុំរឿង ដើម្បីបន្តតាមនីតិវិធី៕

Related news

Latest News
Hashtags:   

លួចទូរស័ព្ទបាន២ថ្ងៃ

 | 

ត្រូវសមត្ថកិច្ចក្របួច

 | 

កជាប់

 | 

អូសចូលប៉ុស្តិ៍

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources