Wednesday 16 January 2019
Home      All news      Contact us      English
khmer-note - 4 days ago

ស្រោមទូរស័ព្ទជំនាន់ថ្មីរបស់ទូរស័ព្ទ Pixel 3 XL នឹងបំពាក់ជាមួយក្តារចុចប្រភេទ Soft-touch

តើអ្នកដែលធ្លាប់ស្រម៉ៃថាចង់ឲ្យទូរស័ព្ទដៃ Pixel 3 XL របស់អ្នកមានស្រោមការពារជាមួយនឹងក្តាចុច (Keyboard) ដែរឬទេ? ទេ, សូម្បីតែខ្ញុំក៏មិនដែលស្រម៉ៃ ប៉ុន្តែពេលនេះវត្ថុនេះវាមានរូបរាងហើយ។ ក្រុមហ៊ុនផលិតស្រោមការពារទូរស័ព្ទ Tech21 បានប្រកាសពីគ្រឿងបន្លាស់ទូរស័ព្ទថ្មីមួយ ប្រភេទ Evotype ដោយព្រមទាំងបានសន្យាថាវាមានសមត្ថភាពខ្ពស់ក្នុងការផ្តល់បទពិសោធន៍បន្ថែមទៅលើការ Typing ចំពោះទូរស័ព្ទដៃ។ នេះគឺគ្រាន់តែជាចំណែកតូចមួយប៉ុណ្ណោះនៃការរចនាម៉ូដដោយក្រុមហ៊ុន Google-y ដែលអាចប្រហែលមកពីវាធ្វើឡើងចេញពីក្រណាត់សំឡីកប្បាសដោយភ្ជាប់ជាមួយបច្ចេកវិទ្យា Soft-touch ប៉ុន្តែខ្ញុំនៅតែមិនច្បាស់ថា តើវាអាចឲ្យយើងងាយស្រួលក្នុងការប្រើប្រាស់វាយអក្សរឬអត់នោះទេ ប្រសិនបើប៊ូតុងក្តាចុចនៃស្រោមទូរស័ព្ទនេះមិនមានចលនាអ្វីទាំងអស់បែបនេះ។ ក្តាចុចនេះគឺត្រូវភ្ជាប់ដោយប្រព័ន្ធ Wireless ទៅកាន់ទូរស័ព្ទ Pixel 3 XL ដោយប្រើប្រាស់ NFC ដែលអាចបញ្ជាក់យ៉ាងច្បាស់ថាវាពិតជាមានសមត្ថភាពខ្ពស់។ ស្រោមការពារទូរស័ព្ទនេះគឺអាចប្រើប្រាស់ក្នុងការបត់បែនចលនាជាច្រើនបែប តម្រូវតាមការចង់បានរបស់អ្នក។ ខណៈពេលដែលវាល្អដោយអ្នកអាចមើលអេក្រង់ Full-screen កំឡុងពេលអ្នកវាយអក្សរ ប៉ុន្តែដោយសារតែប៉ូតុងតូចៗរបស់វា វាអាចប្រហែលជាមិនងាយស្រួលប៉ុន្មានទេ។ តែអ្នកណាទៅដឹងទៅ វាប្រហែលជាអាចធ្វើឲ្យយើងភ្ញាក់ផ្អើលលើសពីអ្វីដែលយើងរំពឹងទុកក៏ថាបាន។ បញ្ជាក់ផងដែរថាស្រោមទូរស័ព្ទជាមួយក្តាចុចនេះ និងចេញលក់នៅរដូវផ្ការីកខាងមុខនេះ ប៉ុន្តែចំពោះតម្លៃគេមិនទាន់បានបញ្ចេញប្រាប់នៅឡើយទេ។ យ៉ាងណាមិញយើងនៅតែបន្តធ្វើការតាមដានវាដើម្បីដឹងពីពត៌មានលម្អិតបន្ថែមទៀតនៅពេលដែលវាដាក់ឲ្យយើងប្រើប្រាស់។ ប្រភព៖ Androidpolice អត្ថបទ៖ មេសា The post ស្រោមទូរស័ព្ទជំនាន់ថ្មីរបស់ទូរស័ព្ទ Pixel 3 XL នឹងបំពាក់ជាមួយក្តារចុចប្រភេទ Soft-touch appeared first on Khmernote.

Related news

Latest News
Hashtags:   

ស្រោមទូរស័ព្ទជំនាន់ថ្មីរបស់ទូរស័ព្ទ

 | 

Pixel

 | 

នឹងបំពាក់ជាមួយក្តារចុចប្រភេទ

 | 

touch

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources