Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 4 days ago

​ចរាចរ​គ្មាន​សណ្តាប់ធ្នាប់​ពលរដ្ឋ​លើកឡើងថា​ត្រូវ​ផ្លាស់ប្តូរ​ប៉ូលិស​បញ្ជារ​ចរាចរ

​ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​រាល់ពេល​មានការ​កកស្ទះ​ចរាចរណ៍​ម្តងៗ​អ្នកបើកបរ​យានយន្ត​ទាំងអស់​គប្បី​ស្តាប់​ការបញ្ជា​ចរាចរណ៍​របស់​ប៉ូលិស​ចរាចរណ៍​ឬ​សមត្ថកិច្ច​ដែល​ឈរ​បញ្ជា​ចរាចរណ៍​បើ​មិន​ដូច្នេះ​ទេ​បញ្ហា​នឹង​ពិបាក​ទាំងអស់គ្នា​។​ បញ្ហារ​ខាងលើនេះ​ពលរដ្ឋ​បាន​លើកឡើងថា​អាជ្ញាធរខេត្ត​គួរ​មានការ​ដោះដូរ​ការងារ​ប៉ូលិស​ចរាចរណ៍​មួយរយៈ​គឺ​យក​ប៉ូលិស​ចរាចរណ៍​ខេត្ត​មក​ដាក់​ស្រុក​យក​ពី​ស្រុក​ទៅ​ដាក់​បញ្ជារ​ចរាចរណ៍​ម្តង​មើល ក្រែង​មាន សណ្តាប់ធ្នាប់​ល្អប្រសើ​វិញ ។​ ​ប្រការនេះ​ពលរដ្ឋ​បាន​បន្ត​រថា អាច​កាត់បន្ថយ ការ​ស្គាល់គ្នា សាច់ញាតិ ក្រុម​គ្រួសារនិយម និង​បក្ខពួកនិយម​បាន​មួយចំនួនធំ ព្រោះ​ប៉ូលិស​ចរាចរណ៍​ទៅ​ពី​ស្រុក មិនសូវ​ស្គាល់​អ្នកក្រុង ដូចនេះ​ការបញ្ជារ​ចរាចរណ៍​អាចមាន​ប្រសិទ្ធភាព ត្រូវ​ចាប់​គឺ​ចាប់​ត្រូវ ពិន័យ​បាន​មិន​ខ្វល់​។​ ​ពលរដ្ឋ​លើកឡើងថា បច្ចុប្បន្ន ទីក្រុង​ព្រះសីហនុ មានការ​គោរព ច្បាប់​ចរាចរ មិន​ដល់​៥០​ភាគរយ​ទេ ដោយ សំអាង​លើ​បក្ខពួកនិយម ហេតុនេះ​គណៈ​បញ្ជារ​ការឯកភាព​ខេត្ត​គួរតែ​សាកល្បង មួយរយៈ ក្រែង​មាន​ប្រសិទ្ធភាព សណ្តាប់ធ្នាប់ ល្អ​ឡើងវិញ​។​ ​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​ម្នាក់​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​និយាយថា​ប្រសិនបើ​មានការ​ដោះដូរ​ប៉ូលិស​បញ្ជារ​ចរាចរ ពី​ក្រុង​ទៅ​ស្រែ យក​ពី​ស្រែ​ចូល​ក្រុង​បែបនេះ​ដូចជា​ម្យ៉ាងដែរ​។​សណ្តាប់ធ្នាប់​អាច​ប្រសើ​បាន បើ​ដូចជា​សព្វថ្ងៃនេះ​ពិបាក​ភ្នែក​មើល​ណាស់ បើ​ឃាត់​ចាប់​យកមក​ផាកពិន័យ​ប៉ះ​លើ​បងប្អូន កូនក្មួយ ពិតជា​លំបាក​មែន​។​ ​មតិផ្ទុយ​មួយ​ក៏​លើកឡើង​ដែរ​ថា​វា​ពិតជា​លំបាក​ក្នុង​ការងារ​ពិត​មែនហើយ​ទោះបី​មានការ​ដោះដូរ​ប៉ូលិស បញ្ជារ ចរាចរ យ៉ាងណាក្តី​ក៏​នៅតែ​បញ្ហារ​ដដែល​។ ព្រោះ​ក្នុង​ទីក្រុង​ព្រះសីហនុ​សព្វថ្ងៃ​បើតាម​ដឹង ៗ បូលិស​ចាប់ពី​ថ្នាក់​ស្នងការ រង ចុះ​មកដល់​មន្ត្រីប៉ូលិស​ម្នាក់ៗ មាន​រថយន្ត ជួល​ឲ្យ​ចិន​ស្ទើរ​គ្រប់ៗ​គ្នា ហើយ​សុទ្ធ​តែមាន​សញ្ញា​សម្គាល់រ​បស់​ពួកគេ​។​ ​ហេតុនេះហើយ​ធ្វើឱ្យ​ចិន​មួយចំនួន​មានការ​ផ្គើន​និង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ដែលជា​មេរោគ​ចម្លង​គ្នា​ទៅវិញទៅមក ជម្ងឺ​នេះ​មិនអាច សះស្បើយ​ទេ​លុះត្រាតែ បំបាត់​អំពើពុករលួយ​នេះ​ឲ្យ​អស់​សិន​៕S/​

Related news

Latest News
Hashtags:   

​ចរាចរ​គ្មាន​សណ្តាប់ធ្នាប់​ពលរដ្ឋ​លើកឡើងថា​ត្រូវ​ផ្លាស់ប្តូរ​ប៉ូលិស​បញ្ជារ​ចរាចរ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources