Wednesday 16 January 2019
Home      All news      Contact us      English
khmer-note - 4 days ago

SpaceX គ្រោងនឹងកាត់បន្ថយកម្លាំងពលកម្ម ១០ភាគរយ

អ្នកនាំពាក្យបានប្រាប់ CNBC ថា ក្រុមហ៊ុនអវកាស SpaceX គ្រោងនឹងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន។ ក្រុមហ៊ុននេះបានឱ្យដឹងថា ខ្លួនមើលឃើញបញ្ហាប្រឈមដ៏លំបាកជាពិសេសនៅខាងមុខ ហើយដូច្នេះពួកគេត្រូវតែខំធ្វើការបន្ថែម និងការបន្ថយចំនួនពលកម្មដែលមិនសូវសំខាន់ចេញខ្លះ ដើម្បីគ្រប់គ្រងការចំណាយរបស់ខ្លួន។ កាសែត Los Angeles Times ក៏បានរាយការណ៍ជាលើកដំបូងថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Hawthorne រដ្ឋកាលីហ្វ័រនីញ៉ា នឹងកាត់បន្ថយបុគ្គលិកប្រមាណ ១០ភាគរយ។ ហើយបើយោងតាមវេបសាយរបស់ខ្លួន SpaceX ជួលមនុស្សជាង ៦,០០០នាក់ ឱ្យបម្រើការ។ កាលពីដើមខែនេះក្រុមហ៊ុន SpaceX បានបង្កើនទឹកប្រាក់ចំនួន ២៧៣លានដុល្លារ តាមរយៈភាគហ៊ុនអាទិភាព។ នៅក្នុងខែធ្នូកាសែត The Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុនអវកាស SpaceX បានប្រមូលមូលនិធិចំនួន ៥០០លានដុល្លារ ដែលធ្វើឱ្យតម្លៃរបស់ខ្លួនកើនដល់ ៣០.៥ពាន់លានដុល្លារ៕ អត្ថបទ៖ លីដា ប្រភព៖ cnbc The post SpaceX គ្រោងនឹងកាត់បន្ថយកម្លាំងពលកម្ម ១០ភាគរយ appeared first on Khmernote.

Related news

Latest News
Hashtags:   

SpaceX

 | 

គ្រោងនឹងកាត់បន្ថយកម្លាំងពលកម្ម

 | 

១០ភាគរយ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources