Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 4 days ago

ការបិទ​រដ្ឋាភិបាល​អាមេរិក​ជះ​ផលប៉ះពាល់​កាន់តែខ្លាំង ខណៈ​បុគ្គលិក​រដ្ឋ ៨០ ម៉ឺន​នាក់​ខកខាន​បើកប្រាក់​ខែ​ជា​លើកដំបូង​នៅ​ដើមឆ្នាំ​ថ្មី​

​បុគ្គលិក​រដ្ឋាភិបាល​អាមេរិក​រាប់សែន​នាក់​បាន​ខកខាន​ប្រាក់ខែ​លើកដំបូង​របស់​ពួកគេ​ក្នុងឆ្នាំនេះ ខណៈ​ការបិទ​ផ្នែក​ខ្លះ​នៃ​បណ្តា​ទីភ្នាក់ងារ​សហព័ន្ធ​ជះ​ផលប៉ះពាល់​កាន់តែខ្លាំង​ឡើង​។​ ​បុគ្គលិក​ដូចជា​ឆ្មាំ​គុក បុគ្គលិក​ព្រលានយន្តហោះ និង​ភ្នាក់ងារ FBI បានធ្វើការ​ដោយ​គ្មាន​ប្រាក់ខែ​។​ ​ការបិទ​រដ្ឋាភិបាល​ដែល​បានចាប់ផ្តើម​កាលពី​ខែ​មុននឹង​ក្លាយទៅជា​ការបិទ​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​សៅរ៍​ទី ២២ មករា​។​ ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​បដិសេធ​មិន​យល់ព្រម​លើ​ថវិកា​សហព័ន្ធ​ទេ​លុះត្រាតែ​វា​រួមបញ្ចូល​មូលនិធិ​សម្រាប់​សង់​ជញ្ជាំង​ព្រំដែន​។​ ​ប៉ុន្តែ​ពួក​ប្រជាធិបតេយ្យ​បាន​ច្រានចោល​សំណើ​របស់គាត់​សម្រាប់​ទឹកប្រាក់ ៥,៧ ពាន់​លាន​ដុល្លារ​។​ ​ប្រហែល​១​ភាគ​៤​នៃ​រដ្ឋាភិបាល​សហព័ន្ធ​លែង​ដំណើរការ​រហូតដល់​ផែនការ​ចំណាយ​ត្រូវបាន​ព្រមព្រៀង ដោយ​បណ្តាលឱ្យ​បុគ្គលិក​រដ្ឋ ៨០​ម៉ឺន​នាក់​គ្មាន​ប្រាក់ខែ​។​ ​កាលពី​ថ្ងៃ​សុក្រ​ទី​១១​មករា បុគ្គលិក​ទាំងអស់​នោះបាន​ខកខាន​បើក​ប្រាក់ខែ​ជា​លើកដំបូង​របស់ខ្លួន​។ អ្នកខ្លះ​បាន​បង្ហោះ​វិក្កយបត្រ​ប្រាក់ខែ​ទទេ​ស្អាត​នៅលើ​បណ្តាញ​សង្គម​។​ ​លោក អូ​ស្កា មួ​រី​ល​ឡូ វិស្វករ​អាកាសចរណ៍​នៅ​អង្គការ​ណា​សាបាន​បង្ហោះ​មូលប្បទានប័ត្រ ០ ដុល្លារ​របស់គាត់​នៅលើ​បណ្តាញ​សង្គម Twitter ហើយ​បាន​និយាយថា​គាត់​បាន​បាត់​បង់លុយ​ដោយសារតែ​ការ​កាត់ចេញ​ជា​ចាំបាច់​។​ ​អ្នក​ប្រើ Twitter ម្នាក់ទៀត​ឈ្មោះ ខេ​ត ហេ​ហ្វ​ន័​រ បាន​ចែករំលែក​នូវ​អ្វីដែល​នាង​និយាយថា​ជា​បុ​ង​ប្រាក់ខែ​បងប្រុស​របស់​នាង ដោយ​បង្ហាញថា គាត់​ទទួលបាន​ប្រាក់​១​សេន​សម្រាប់​ការងារ​របស់គាត់​ជា​អ្នកគ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស​៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

ការបិទ​រដ្ឋាភិបាល​អាមេរិក​ជះ​ផលប៉ះពាល់​កាន់តែខ្លាំង

 | 

ខណៈ​បុគ្គលិក​រដ្ឋ

 | 

ម៉ឺន​នាក់​ខកខាន​បើកប្រាក់​ខែ​ជា​លើកដំបូង​នៅ​ដើមឆ្នាំ​ថ្មី​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources