Wednesday 16 January 2019
Home      All news      Contact us      English
postnews - 4 days ago

ម៉ូតូកង់បីឥណ្ឌា បុករថយន្តស្តារិចពេញទំហឹង បណ្ដាលឲ្យរួញជាប់អ្នកបើកបររបួសធ្ងន់

ភ្នំពេញ: ម៉ូតូកងបីឥណ្ឌាមួយគ្រឿង បានបើកជ្រុលទៅបុក ជាមួយរថយន្តស្តារិច ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យរួញកៀប ជាប់អ្នកបើកបរនៅក្នុងកង់បី យកមិនចេញ ត្រូវបានបងប្អូនប្រជាពលរដ្ឋតេហៅ ដើម្បីស្នើសុំឲ្យក្រុមសង្រ្គោះរបស់អង្គភាព៧១១ មកជួយវះទាញយកជនរងគ្រោះចេញ រួចដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវសហព័ន្ធរុស្សី អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ភាគីខាងម៉ូតូកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1HF-0953 បើកបរដោយ ឈ្មោះ ឆាយ ថង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់ជើងឆ្វេង ។ ចំណែកភាគីរថយន្តស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AU-4017 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ។ តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូកង់បី បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្សី [ ]

Related news

Latest News
Hashtags:   

ម៉ូតូកង់បីឥណ្ឌា

 | 

បុករថយន្តស្តារិចពេញទំហឹង

 | 

បណ្ដាលឲ្យរួញជាប់អ្នកបើកបររបួសធ្ងន់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources