Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 4 days ago

រាជរដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រសួងការបរទេស​ពិនិត្យ​ធ្វើ​មោឃភាព​លិខិតឆ្លងដែន​ការទូត​បុគ្គល​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​មាន​ភារកិច្ច​ពិនិត្យ​ធ្វើ​មោឃភាព​លិខិតឆ្លងដែន​ការទូត​ដែល​កន្លងមក​ត្រូវបាន​ផ្តល់ជូន​បុគ្គល​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​។​ចំណែក​ក្រសួងមហាផ្ទៃ​សហការ​ទប់ស្កាត់​ការប្រើប្រាស់​លិខិតឆ្លងដែន​ការទូត​សម្រាប់​ការចេញចូល​នៅតាម​ច្រកទ្វារព្រំដែន​នានា​ទៅតាម​ការស្នើសុំ​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។​នេះ​បើ​យោងតាម​សារាចរ​ណែនាំ​ស្តីពី​ការផ្តល់​លិខិតឆ្លងដែន​ការទូត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ ដែល​ទើបតែ​ធ្លាក់​ដល់ដៃ​អ្នកកាសែត​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា​។​ ​នៅក្នុង​សារាចរ​ណែនាំ​ស្តីពី​ការផ្តល់​លិខិតឆ្លងដែន​ការទូត​បាន​ឲ្យ​ដឹងថា កន្លងមក​រាជរដ្ឋាភិបាល​សង្កេតឃើញថា ឥស្សរជន និង​ក្រសួង ស្ថាប័ន​មួយចំនួន បានតែងតាំង​បុគ្គល​ជា​ពលរដ្ឋ​បរទេស​ឲ្យ​ធ្វើជា​ទីប្រឹក្សា និង​ជំនួយការ​។ ក្នុងចំណោម​បុគ្គល​ទាំងនោះ មាន​ខ្លះ​បាន​ចូលសញ្ជាតិ​ខ្មែរ និង​បានដាក់​ពាក្យសុំ​ប្រើប្រាស់​លិខិតឆ្លងដែន​ការទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដោយ​សង្កេតឃើញ​ពី​ភាពចាំបាច់​ក្នុងការ​ប្រើប្រាស់​លិខិត​ឆ្លងដែន​ការទូត​ក្នុងករណី​បែបនេះ និង​ដើម្បី​បង្ការ​ទប់ស្កាត់​ការប្រើប្រាស់​លិខិតឆ្លងដែន​ការទូត​មិន​ត្រឹមត្រូវ​ទៅតាម​បេសកកម្ម ស្របតាម​អនុក្រឹត្យ​លេខ ២០២ អនក្រ​.​បក ចុះ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០០៨ ស្តីពី​ការផ្តល់ និង​ការប្រើប្រាស់​លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ រាជរដ្ឋាភិបាល​សម្រេច​ធ្វើការ​ណែនាំ​បន្ថែម​អំពី​បែបបទ នៃ​ការ​ផ្តល់ និង​ការប្រើប្រាស់​លិខិតឆ្លងដែន​ការទូត​ដូចខាងក្រោម​៖ ១. លិខិតឆ្លងដែន​ការទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិនត្រូវ​ផ្តល់ជូន​ទីប្រឹក្សា ឬ​ជំនួយ​ការ ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត របស់​ឥស្សរជន​ជាន់ខ្ពស់ ឬ​របស់​ក្រសួង ស្ថាប័ន​នានា​ឡើយ លើកលែងតែ​ក្នុងករណី​ដែល​រាជរដ្ឋាភិបាល​យល់ថា​ចាំបាច់​បំផុត​។ ២. រាល់​ក្រសួង ស្ថាប័ន មាន​ភារកិច្ច​ប្រមូល​លិខិតឆ្លងដែន​ការទូត​ដែល​ក្រសួង ស្ថាប័ន​នោះ បានស្នើ​សុំ​ជូន​ទីប្រឹក្សា និង​ជំនួយការ​របស់ខ្លួន ដែល​ពុំមាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ហើយ​ប្រគល់​លិខិតឆ្លងដែន​ការទូត​ទាំងនោះ ជូន​ក្រសួងការបរទេស និង​សហប្រតិ​បត្តិ​ការ​អន្តរជាតិ មិន​ឲ្យ​ហួស​រយៈពេល​មួយខែ គិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរ​នេះ​។ ៣. [ ]

Related news

Latest News
Hashtags:   

រាជរដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រសួងការបរទេស​ពិនិត្យ​ធ្វើ​មោឃភាព​លិខិតឆ្លងដែន​ការទូត​បុគ្គល​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources