Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 4 days ago

Asian Cup ៖ កូរ៉េខាងត្បូង​និង​ចិន​ដឹក​ដៃ​គ្នា​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ខណៈ​អូស្ត្រាលី​ឈ្នះ​ប៉ា​ឡេ​ស្ទី​ន​ដើម្បី​ស្តារ​ក្តីសង្ឃឹម​ការពារ​ជើង​ឯង​

​កូរ៉េខាងត្បូង​និង​ចិន​បាន​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ការប្រកួត Asian Cup កាលពី​ថ្ងៃ​សុក្រ​ទី​១១​មករា ខណៈ​អូស្ត្រាលី​ស្តារឡើងវិញ​នូវ​ការការពារ​តំណែង​ជើងឯក​របស់ខ្លួន​ជាមួយ​ជ័យជម្នះ ៣-០ ដ៏​សំខាន់​លើ​ប៉ា​ឡេ​ស្ទី​ន បន្ទាប់ពី​បើកឆាក​ចាញ់​ហ្ស៊​កដា​នី​១-០​។ ​កូរ៉េខាងត្បូង ដែលជា​ជើងឯក​រង​ក្នុង​ឆ្នាំ ២០១៥ ដោយ​យកឈ្នះ​ទាំង​លំបាក ១-០ លើ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ដោយសារ​ការ​ស៊ុត​របស់​កីឡាករ​គីម មីន​ជែ នៅមុន​ចុងបញ្ចប់​តង់​ទី​១ ខណៈ​កីឡាករ​វូ ឡី​បាន​ជួយ​ឱ្យ​ចិន​ឈ្នះ​ហ្វីលីពីន​ងាយៗ ៣-០​។​ ​កូរ៉េខាងត្បូង និង ចិន​មាន ៦ ពិន្ទុ​ស្មើគ្នា​នៅលើ​កំពូល​តារាង​ពូ​ល C នៅមុន​ការប្រកួត​សម្រេចសេចក្តី​រក​អ្នក​លេខ​១​ក្នុង​ពូ​ល​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ និង ចូលរួម​ជាមួយ​ហ្ស៊​កដា​នី​នៅក្នុង​វគ្គ​ជម្រុះ​ជុំ​បន្ទាប់​នៃ Asian Cup ដែលមាន​២៤​ប្រទេស​ចូលរួម​ជា​លើកដំបូង​៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

Asian

 | 

កូរ៉េខាងត្បូង​និង​ចិន​ដឹក​ដៃ​គ្នា​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ

 | 

ខណៈ​អូស្ត្រាលី​ឈ្នះ​ប៉ា​ឡេ​ស្ទី​ន​ដើម្បី​ស្តារ​ក្តីសង្ឃឹម​ការពារ​ជើង​ឯង​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources