Wednesday 16 January 2019
Home      All news      Contact us      English
postnews - 4 days ago

យានយន្តបើកបញ្រ្ចាសទិសដៅចរាចរណ៍ ត្រូវសមត្ថកិច្ចឃាត់ និងយកធ្វើការណែនាំ

ភ្នំពេញ: កាលពីវេលាម៉ោង០៧ ដល់ ១០យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ជាលទ្ធផល បានធ្វើការឃាត់យានយន្តសរុបចំនួន ០៥ គ្រឿងរួមមាន៖ ១- ម៉ូតូចំនួន ០៤ គ្រឿង ២-រថយន្តចំនួន ០១ គ្រឿង។ បច្ចុប្បន្នយានយន្ត ត្រូវបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕

Related news

Latest News
Hashtags:   

យានយន្តបើកបញ្រ្ចាសទិសដៅចរាចរណ៍

 | 

ត្រូវសមត្ថកិច្ចឃាត់

 | 

និងយកធ្វើការណែនាំ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources