Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 4 days ago

ម៉ូតូ​ហោះ​តម្លៃ ១៥០.០០០ ដុល្លារ​បង្ហាញខ្លួន​នៅ​ពិព័រណ៍ CES

​វា​អាច​មើលទៅ​ពិតជា​គ្រោះថ្នាក់​ខ្លាំងណាស់ និង​អាច​ហោះ​បានត្រឹមតែ​៣០​នាទី​ទៀត ប៉ុន្តែ​ក្រុមហ៊ុន​រុស្ស៊ី Hoversurf បាន​បង្អួត​នូវ​សមត្ថភាព​របស់​ម៉ូតូ​ហោះ​ដំណើរការ​បានល្អ​របស់​ខ្លួន​។​ ​ម៉ូតូ​ហោះ ដែល​បាន​លក់​ឱ្យទៅ​ប៉ូលិស​ក្រុង​ឌូ​បៃ​រួចហើយ​នេះ កំពុង​បង្ហាញខ្លួន​នៅឯ​ពិព័រណ៍​គ្រឿង​អេឡិចត្រូនិក (CES) នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​។​ ​វា​នឹង​ហោះ​នៅ​កម្ពស់ ៥ ម៉ែត្រ​ពីលើ​ដី ដោយ​អាច​បើក​បាន​ល្បឿន ៩៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ ​ម៉ូតូ​ហោះ​នេះ​ក៏​ត្រូវបាន​កែលម្អ​ប្រសើរ​ជាង​មុន​ផងដែរ ជាមួយ​ថ្ម​នី​កែ​ល​ម៉​ង់​ហ្គា​ណែ​ស​លី​ចូ​ម (lithium-manganese-nickel) ដែលមាន​រយៈពេល​ហោះហើរ​ចន្លោះ​ពី ១០ ទៅ ២៥ នាទី អាស្រ័យ​លើ​អាកាសធាតុ​និង​ទម្ងន់​របស់​អ្នកបើកបរ​។​ ​ម៉ូតូ​នេះ​ក៏មាន Mode ដ្រូ​នប​ញ្ជា​ដោយ​តេ​ឡេ​ផងដែរ ដែល​នឹង​ផ្តល់នូវ​ការហោះហើរ​បាន​រហូតដល់​ទៅ ៤០ នាទី​។​ ​អតិថិជន​អាច​បញ្ជា​ទិញ​ម៉ូតូ​ហោះ​ឈ្មោះ Hoverbike S3 ស៊េរី​ឆ្នាំ ២០១៩ ជាមួយនឹង​ប្រាក់​តម្កល់​ជាមុន​ចំនួន ១០.០០០ ដុល្លារ​អាមេរិក ហើយ​តម្លៃ​ពេញ​ត្រូវ​បានកំណត់​ត្រឹម ១៥០.០០០ ដុល្លារ ហើយ​ការដឹកជញ្ជូន​គឺ​គ្រោង​ធ្វើឡើង​ក្នុង​រយៈពេល​២​ទៅ​៦​ខែ គិត​ចាប់ពី​ពេល​កក់​៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

ម៉ូតូ​ហោះ​តម្លៃ

 | 

ដុល្លារ​បង្ហាញខ្លួន​នៅ​ពិព័រណ៍

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources