Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 4 days ago

ប្រធានាធិបតី​ហ្វីលីពីន​៖ ពួក​អាចារ្យកា​តូ​លិច​ភាគច្រើនបំផុត​ជា​«​ខ្ទើយ​»

​ប្រធានាធិបតី ហ្វីលីពីន លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​ត បានស្នើ​សុំអោយ​ព្រះវិហារ​កា​តូ​លិច​របស់​ប្រទេស​លោក​អនុញ្ញាតអោយ​ពួក​អាចារ្យ​មាន​មិត្ត​ប្រុស​។​ ​ក្នុង​សុន្ទរកថា​នៅ​ពិធី​បញ្ចុះបឋមសិលា​មួយ​នៅ​ជិត​ទីក្រុង​ម៉ានីល​កាលពី​ថ្ងៃ​សុក្រ​ទី​១១​មករា លោក​ឌុយ​ទែ​ត​បាន​អះអាងថា​«​ពួក​អាចារ្យ​កាតូលិក​ភាគច្រើនបំផុត​​ជា​ពួក​ខ្ទើយ​» បន្ទាប់ពី​កាលពី​លើក​មុន​លោក​អះអាងថា «​ពួកគេ​៩០​ភាគរយ​ជា​ខ្ទើយ​» គឺ​អាចារ្យ​ស្រឡាញ់​មនុស្ស​ភេទ​ដូចគ្នា​។​ ​លោក​បាន​និយាយ​ដូច្នេះ​ថា​«​ខ្ញុំ​គ្រាន់តែ​អាច​និយាយថា​ពួក​អាចារ្យ​ជា​កូន​របស់​….​អាច​ង្រៃ​។​វា​ជា​ការពិត ពួកគេ​ភាគច្រើន​ជា​ខ្ទើយ​។​ពួកគេ​គួរ​ចេញ​មុខជា​សាធារណៈ បញ្ចប់​​ភាព​នៅ​លីវ​និង​អនុញ្ញាតិ​អោយមាន​មិត្ត​ប្រុស​»​។​ ​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​ត ថ្លែង​នៅ​ក្រុង​ម៉ានីល​។​លោក​បាន​និយាយថា​៖​ពួក​អាចារ្យ​ទាំងនេះ​ជាម​នុស្ស​ខ្ទើយ សម្លាប់​ពួកគេ​ចោល​។​ពួកគេ​ជា​ឧបករណ៍​គ្មាន​ប្រយោជន៍ អ្វីដែល​ពួក​​គេ​ធ្វើ​គឺ រិះគន់​ ​ការលើកឡើង​បែបនេះ​របស់​ប្រធានាធិបតី​ហ្វីលីពីន កើតឡើង​មួយខែ​គត់​ក្រោយពី​លោក​បាន​និយាយថា ពួក​អាចារ្យ​កាតូលិក​«​ជា​ឧបករណ៍​គ្មាន​ប្រយោជន៍​»​ដែល​គួរតែ​​សម្លាប់ចោល​។​ ​លោក​ឌុយ​ទែ​ត ដែល​ក៏​ជា​អ្នក​កាន់សាសនា​កាតូលិក ធ្លាប់បាន​និយាយថា​លោក​ធ្លាប់​ត្រូវ​អាចារ្យ​ម្នាក់​ស្ទាប់អង្អែល​ផ្លូវភេទ​កាលពី​ចូលទៅ​ព្រះវិហារ​កាតូលិក​មួយ​កាល​​ពី​នៅ​ក្មេង​ជំទង់​។​ ​សម្តី​វាយប្រហារ​ខ្លាំងៗ​របស់លោក​ឌុយ​ទែ​ត​ត្រូវគេ​ជឿថា​ជាការ​ឆ្លើយតប​ទៅនឹង​ការប្រឆាំង​ជំទាស់​របស់​ព្រះវិហារ​កាតូលិក​ហ្វីលីពីន​ចំពោះ​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន​របស់​​លោក​ដែល​បណ្តាលអោយ​ស្លាប់​មនុ​ស្ស​រាប់ពាន់នាក់​។​ព្រះវិហារ​កាតូលិក​ក្នុងប្រទេស​នេះ​ក៏បាន​សម្តែង​ការព្រួយបារម្ភ ក្រោយ​ការស្លាប់​អ្នកបួស​របស់ខ្លួន​៣​នាក់​ចាប់​តាំង​​ពី​ខែធ្នូ​ឆ្នាំ​២០១៧៕​ដោយ​៖​វាសនា​ ​ប៉ូលិស​យាម​ការពារ​លោក​ឌុយ​ទែ​ត​ក្នុងពេល​លោក​ចុះទៅពិនិត្យ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទារ​ថ្នាំញៀន​មួយ​។​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន​របស់លោក​បណ្តាល​អោយមាន​​ការសម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ក្រៅ​នីតិវិធីតុលាការ​ជាហេតុ​នាំអោយ​ព្រះវិហារ​កាតូលិក​របស់​ប្រទេស​នេះ​រិះគន់​ ​

Related news

Latest News
Hashtags:   

ប្រធានាធិបតី​ហ្វីលីពីន​៖

 | 

ពួក​អាចារ្យកា​តូ​លិច​ភាគច្រើនបំផុត​ជា​

 | 

​ខ្ទើយ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources