Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 4 days ago

កម្ពុជា​គឺជា​ប្រទេស​ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ច្រើនជាងគេ​លំដាប់​ទី​៣

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្នុងចំណោម​ប្រទេស​អាស៊ាន កម្ពុជា គឺជា​ប្រទេស​ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ច្រើនជាងគេ លំដាប់​ទី​៣​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP Cambodia) ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩​។​ ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ បាន​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦ មក ប្រទេស​កម្ពុជា​បាន​បញ្ជូន​កងកម្លាំងរ​ក្សា​សន្តិភាព​របស់ខ្លួន​ចំនួន ៥៧៨៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ២៧៧​នាក់​។ បច្ចុប្បន្ននេះ នៅ​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា ប្រទេស​ស៊ូដង់​ខាងត្បូង សាធារណរដ្ឋ​អា​ហ្រិ​ក​កណ្តាល ប្រទេស​លី​បង់ កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​ប្រមាណ​ជា ១០០០​នាក់​កំពុង​បំពេញបេសកកម្ម​ក្នុងប្រទេស​ចំនួន ៤​។ នៅ​ចុង​ខែម​ករានេះ កម្ពុជា​នឹង​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​បន្ថែម​របស់ខ្លួន​ចំនួន ១៨៤ នាក់​រួមមាន​ស្ត្រី ១៣​នាក់ ទៅកាន់​ប្រទេស​លី​បង់ ។​ ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កងកម្លាំង​វិស្វកម្ម កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ នៅ​សាលា​បណ្តុះបណ្តាល​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បញ្ជូន​ក​ង​កម្លាំង​ចេញទៅ​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ​បាន​ថ្លែងថា នេះ​ជា​លើក​ទី​៩ ហើយ​ដែល​កម្ពុជា បញ្ជូន​កម្លាំង ទៅកាន់​សាធារណរដ្ឋ​លី​បង់ ដើម្បី​ស្វែងរក​សន្តិភាព​ជូន​ប្រជាជន និង​ប្រទេស​នេះ​។ លោក​បាន​បញ្ជាក់ថា កម្លាំង​មួក​ខៀវ​កម្ពុជា​ចេញទៅ​បំពេញបេសកកម្ម​នេះ គឺ​បញ្ជូនទៅ [ ]

Related news

Latest News
Hashtags:   

កម្ពុជា​គឺជា​ប្រទេស​ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ច្រើនជាងគេ​លំដាប់​ទី​៣

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources