Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 4 days ago

​កំពូល​តារា​សម្ដែង​ថៃ នាង Vicki មក​បណ្តាក់ទុន​ជំនួញ​នៅ​កម្ពុជា​

ដោយ​:​បញ្ញា​សាស្ត្រ/ភ្នំពេញ​-​គួរឲ្យភ្ញាក់ផ្អើល​មែនទែន ខណៈ​តារា​សម្តែង​ជនជាតិ​ថៃ ល្បីឈ្មោះ អ្នកនាង Vicki Sunisa Jett បានបង្ហាញ​វត្តមាន​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយនិង​ការចុះហត្ថលេខា ធ្វើ​ជំនួញ​ផ្តល់​សិទ្ធ​ចែកចាយ​ផ្តាច់មុខ នូវ​ផលិតផល​យីហោ​របស់​នាង ជាមួយនឹង​អ្នកជំនួញ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​១១ មករា ២០១៩ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​។ ​តារា​សម្តែង​ស្រស់​សោភា Vicki Sunisa Jett ជា​តួរ​សម្តែង​លេចធ្លោ​ខ្លាំង​នៅ​ប្រទេស ដែល​ធ្វើអោយ​អ្នកគាំទ្រ​កម្ពុជា​បាន​ស្គាល់​ស្នាដៃ​របស់​នាង តាមរយៈ​រឿង «​យ៉ា​នី​កំពូល​ស្នេហ៍​» ។ អ្នកនាង Vicki បាន​ថ្លែង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​ថា នេះ​មិន​មែ​ជា​លើក​ទី​១​នោះទេ ហើយក៏​មិនមែន​គ្រាន់តែ​បង្ហាញខ្លួន​ក្នុងនាម​ជា​តំណាង​ផ្សព្វផ្សាយ​របស់​គ្លីនិក​អ៊ី​វ៉ូ​ល​នោះដែរ ពោល​គឺជា​លើក​ទី​២ នៅ​កម្ពុជា ហើយ​អ្នកនាង​មកកាន់​វេទ​កា​ទាំងមូល ក៏​ព្រោះ​អ្នកនាង​សម្រេចចិត្ត​ចាប់ដៃ​វិនិយោគ​នៅ​កម្ពុជា​។ នៅក្នុង​ប្រទេស​ថៃ អ្នកនាង​ថា ខ្លួន​គឺជា​អ្នកបង្កើត​ផលិតផល​ថែរក្សា​សម្រស់​ម៉ាក Liv White Diamond ដែល​រួមមាន ផលិតផល​ឡេ និង​ផលិតផល​ថែរក្សា​ស្បែក​ល្បីល្បាញ​ប្រចាំ​ប្រទេស​ថៃ ហើយ​មាន​ទីផ្សារ​ពេញនិយម​ប្រមាណ​ជាង​៣​ឆ្នាំ​មកហើយ ទើប​ក្រោយពី​មានការ​សហការ អ្នកនាង​ក៏​សម្រេចចិត្ត​ប្រគល់​សិទ្ធិ​ចែកចាយ ផលិតផល​របស់ខ្លួន​ទៅអោយ​កញ្ញា គង់ កែវ​មរកត ហៅ​ហ្វា​ង​កែវ នាយក​ប្រតិបត្តិ​គ្លីនិក​អ៊ី​វ៉ូ​ល មាន​សិទ្ធិ​ចែកចាយ​ផលិត​ម៉ាក​ល្បី​នេះ​។ ​អ្នកនាង​ថា​ខ្លួន​ប្រឡូក​ការសម្ដែង​ភាពយន្ត​នៅក្នុង​ប្រទេស​ថៃ​ជាង​២០​ឆ្នាំ​មកហើយ ដោយ​ភាពយន្ត​ដែល​អ្នកនាង​សម្ដែង​ជា​តួឯក​រាប់មិនអស់​ផងដែរ ដែល​ត្រូវបាន​ជនជាតិខ្មែរ [ ]

Related news

Latest News
Hashtags:   

​កំពូល​តារា​សម្ដែង​ថៃ

 | 

Vicki

 | 

មក​បណ្តាក់ទុន​ជំនួញ​នៅ​កម្ពុជា​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources