Wednesday 16 January 2019
Home      All news      Contact us      English
rasmeinews - 4 days ago

​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើរ​សារ​ទៅ​សហគម​អឺរ៉ុប​កុំ​ឲ្យ​ធ្វើ​កំហុស​ជា​លើក​ទី​៣ មកលើ​កម្ពុជា​

ដោយៈ​តារា​រិ​ទ្ធ​ ​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រាប់​សមាជិកសភា​នៃប្រទេស​អៀក​ឡង់​ដែលជា​ប្រទេសមួយ​នៅក្នុង​សហគម​អឺរ៉ុប​ថា ​សហគម​អឺរ៉ុប​មិនគួរ​បន្ត​ប្រព្រឹត្តិ​កំហុស​ជា​លើក​ទី​៣​ចំពោះ​កម្ពុជា​ទេ​ព្រោះ​ពួកគេ​បាន​ប្រព្រឹត្ត​កំហុស​២​ដង​រួចមកហើយ​មកលើ​កម្ពុជា ,​កំហុស ទី​១.​គឺ​គាំទ្រ​ការផ្តួលរំលំអតីតព្រះមហាក្សត្រ​ព្រះ​បរម​រតនៈ​កោដ្ឋព្រះ​នរោត្តម សីហនុ ដែលជា​អតីត​រដ្ឋាភិបាល​ស្របច្បាប់​នៃ​កម្ពុជា។ទី​២.​គឺការគាំទ្រ​ខ្មែរក្រហម​នៅ​អង្គការសហប្រជា ជាតិ​ជាង​១២ ឆ្នាំ​នៅពេលដែល​ខ្មែរក្រហម​បាន កាប់សម្លាប់​ប្រជាជន​ខ្មែរ​អស់​រាប់លាន​នាក់​និង​ទី​៣.គឺ​ការប្រើប្រាស់​EBA​មក​គម្រាមកំហែង​និង​ដាក់ទណ្ឌកម្ម​មកលើ​កម្ពុ​ជា​តាមរយៈ​ការ​គម្រាម ដក EBA ពី​កម្ពុជា​និង​យក​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង ១៦​លាន​នាក់​ជា​ចំណាប់ខ្មាំង ។ នេះ​បើ​យោងតាម​ការបញ្ជាក់ របស់លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន ។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា​សម្តេច​សូម​បញ្ជូន​សារ​នេះ​តាម​លោក Enda Patrick Kenny សមាជិកសភា​នៃ​សាធារណរដ្ឋ​អៀក​ឡង់ ដើម្បី​ជម្រាប​និង​ពន្យល់​ដល់​សហភាព​អ៊ឺរ៉ុប​ឲ្យ​បាន​យល់​អំពី​សភាព​ការពិត​នៅ​កម្ពុជា​ដែលមាន​ចំណុច​ខ្លះ​អាច​និយាយ​គ្នា​បានចំណុច​ខ្លះ​អាចសម្រួល​គ្នា​បាននិងចំណុច​ខ្លះ​មិនអាច​ធ្វើបាន ។ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​និង​សហគម​អឺរ៉ុប​មកទល់ពេលនេះ​មានការ​រីកចំរើន​គួរ​ឲ្យ​កត់សំគាល់​ការអភិវឌ្ឍ​កម្ពុជា​មិនអាច​កាត់ផ្តាច់​ពី​ការចូលរួម​របស់​សហ​គ​មន​អឺរ៉ុប​បានឡើយ​។ ​គួរបញ្ជាក់​ជូន​ថា​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩ នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ លោក Enda Patrick Kenny សមាជិកសភា នៃ​សាធារណរដ្ឋ​អៀក​ឡង់​។​ ​បើ​យោងតាម​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖​នៅក្នុង​ជំនួប​នោះ លោក [ ]

Related news

Latest News
Hashtags:   

​សម្តេច​តេ​ជោ

 | 

ផ្ញើរ​សារ​ទៅ​សហគម​អឺរ៉ុប​កុំ​ឲ្យ​ធ្វើ​កំហុស​ជា​លើក​ទី​៣

 | 

មកលើ​កម្ពុជា​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources