Wednesday 16 January 2019
Home      All news      Contact us      English
postnews - 4 days ago

ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ៖ ករណីសិស្សសាលាពុលជាង១០០នាក់នៅស្រុកព្រះនេត្រព្រះ សង្ស័យដោយសារតែជ្រក់បាយ

បន្ទាយមានជ័យ: ករណីក្មេងសិស្សសាលាបឋមសិក្សាប៉ោយសំរោង ជាង១០០នាក់ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានអាការ:ពុលទន់ខ្លួន និងក្អួតចង្អោរ ត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុក ត្រូវបានលោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដាក់ការសង្ស័យថា បណ្តាលមកពី ពុលជ្រក់ក្នុងកញ្ចប់បាយ ។ លោក វ៉ាត់ វង់ នាយកសាលាបឋមសិក្សាប៉ោយសំរោង បានឲ្យអ្នកសារព័ត៌មានដឹងថា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មានជនជាតិកូរ៉េមួយក្រុមកាន់សាសនាគ្រិស្ទ បានចូលមកក្នុងសាលាដើម្បីសុំផ្សព្វផ្សាយសាសនា ។ នៅក្នុងនោះក្រុមជនជាតិកូរ៉េ ក៏មានពិធីលេងល្បែងកំសាន្តជាច្រើន សម្រាប់ពួកក្មេងៗ រួមទាំងចែកស្កគ្រាប់ បាយកញ្ចប់ ទឹកសុទ្ធនិងអាវយឺត ផងដែរ ។ ក្រោយពីចប់ការលេងល្បែងកំសាន្ត ក៏នាំគ្នាញ៉ាំអាហាររួមគ្នាទាំងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងក្រុមជនជាតិកូរ៉េទាំងនោះ ។ តែក្រោយពីញ៉ាំអាហាររួចក្មេងៗ មួយចំនួនក៏មានអាការ:ទន់ដៃទន់ជើង ខ្លះក្អួតចង្អោរ និងឈឺពោះ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះជាបន្តបន្ទាប់តែម្តង ។ ជាមួយគ្នានេះលោក ស៊ិន រ៉ាស៊ី មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា គិតមកទល់ម៉ោង២០និង១២នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្មេងៗដែលទទួលការជួយសង្គ្រោះគឺមានចំនួន១៤២នាក់ [ ]

Related news

Latest News
Hashtags:   

ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ៖

 | 

ករណីសិស្សសាលាពុលជាង១០០នាក់នៅស្រុកព្រះនេត្រព្រះ

 | 

សង្ស័យដោយសារតែជ្រក់បាយ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources